News

Check out real estate news updates

អភិបាលខេត្ត៖ ព្រះសីហនុ ជាបំពង់កសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេប្រចាំប្រទេស

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ជាបំពង់កសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេប្រចាំប្រទេសកម្ពុជាយើង៊។ ជាការពិតណាស់ខេត្តតំបន់ឆ្នេរមួយនេះបានទទួលការវិនិយោគយ៉ាងកំហុគពីសំណាក់វិនិយោគក្នុងស្រុក នៅក្រៅស្រុកជាពិសេសប្រទេសបានឈរលំដាប់លេខ១ ដែលធ្វើឱ្យខេត្តនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើសពីរំពឹងទុក។

កាលពីពេលថ្មីៗនេះ អភិបាលខេត្តស្តីទីបានថ្លែងប្រាប់ ទីប្រឹក្សាយុទ្ធសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ នៃស្ថានទូតហូឡង់ ប្រចាំប្រទេសសឹង្ហបុរី លោក Ernesto Braam ថាសក្តានុពលរបស់ខេត្តព្រះសីហនុ និងការកំណត់ច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជាបំពង់ករសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេក្នុងព្រះ រាជាណាចក្រកម្ពុជា។ នៅខេត្ដព្រះសីហនុមានគម្រោងវិនិយោគសរុបចំនួន ១៣៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩.៤០៤លាន ដុល្លាអាមេរិក បច្ចុប្បន្នកំពុងដំណើរការ ៩៥គម្រោង មានទុនវិនិយោគ៦.៧៤៤លានដុល្លាអាមេរិក មិនដំណើរការ ៤២គម្រោង ទុនវិនិយោគសរុប ២.៥៧៤លានដុល្លាអាមេរិក និងលុបចេញ ៣គម្រោង ទុនវិនិយោគ ៨៥.៩៧លាន ដុល្លាអាមេរិក។

ចំណែកលោក Ernesto បានកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ខិតខំបំពេញការងារ ពិសេសការទាក់ទាញអ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ យ៉ាងគំហុករយៈពេល ២ឆ្នាំ ចុងក្រោយនេះ ធ្វើឱ្យកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ តែល្អប្រសើរឡើង។

លោកសង្ឃឹមថា នៅពេលខាងមុខ ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ វិនិយោគយ៉ាងមមាញឹកធ្វើឱ្យមានការចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ និងទេសចរណ៏មកកាន់ខេត្តព្រះសីហនុ បន្ថែមទៀតជាក់ជាមិនខាន។

ជាការកត់សម្គាល់ជំនួបរវាងលោកអភិបាលស្តីទី និងលោក Ernesto Braam ក្នុងគោលបំណងពិភាក្សាការងារ ស្ដីពីការងារវិនិយោគ អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ និងព័ត៌មានពាក់ព័ន្ធអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ឯកឧត្តមយន្ត មីន ធ្លាប់មានប្រសាសន៍ថា៖ វិស័យទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជម្រុញវិស័យសេដ្ឋកិច្ច ឱ្យកាន់តែមានភាពរីកចម្រើនឈានឡើងជាលំដាប់។ ចំពោះសេវាកម្មសម្បទាទេសចរណ៍វិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ទាំងសណ្ឋាគារកំរិតជាតិ និងកំរិតអន្តជាតិ ដែលបច្ចុប្បន្ននេះ ខេត្តមានមូលដ្ឋានអាជីវកម្មសរុបចំនួន៨៧០ទីតាំង កើនឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥% បើប្រៀបធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៧ ខេត្តមានសណ្ឋាគារត្រឹមតែចំនួន ៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្គាឡូ ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១ និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង៕

Source From: https://business-cambodia.com/2018/10/26/preah-sihanouk-province-is-a-potential-region/

Leave a Reply

Your email address will not be published. Required fields are marked *