អភិបាលខេត្តបាត់ដំបងកំពុងចាត់វិធានការត្រួតពិនិត្យសំណង់៣ប្រភេទដែលមានហានិភ័យ

បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ បានឱ្យដឹងថាឯកឧត្តម ងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់មន្ត្រីមន្ទីរជំនាញ អាជ្ញាធរក្រុងស្រុកបន្ត យកចិត្តទុកដាក់ត្រួតពិនិត្យលើសំណង់ទាំង៣ប្រភេទ ជាពិសេសសំណង់ ដែល មានហានិភ័យ ( សំណង់ខ្ពស់ៗ ) ប្រសិនគ្មានប្រវត្តិច្បាស់លាស់ ការសាងសង់ពុំបានគោរពទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពុំមានគុណភាព ត្រូវបំពេញឯកសារបិទ មិនឱ្យបន្តការសាងសង់តទៅទៀត។
ឯកឧត្តមបានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃសុក្រនេះ បន្ទាប់ ពីមានគោលការណ៍សម្រេចលើវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាពសំណង់នៅក្នុងដែនដីរដ្ឋបាលខេត្តគ្រប់គ្រង ឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។
ក្រៅពីនោះឯកឧត្តមបានសំណូមពរដល់មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ លើបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ ហ្គាសមួយ ចំនួនពុំទាន់បាន បំពេញឯកសារធ្វើអាជីវកម្ម សូមឱ្យបងប្អូនអាជីវករមកបំពេញបែបបទធ្វើអាជីវកម្ម ហើយត្រួតពិនិត្យទីតាំង លក្ខណៈ បច្ចេកទេស ឱ្យបានម៉ត់ចត់ ចៀសវាងកើតមានហានិភ័យផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណអំណរគុណផងដែរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់រដ្ឋបាលក្រុងស្រុកនិងអង្គភាពជំនាញ ព្រមទាំងសមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ផ្នែក រក្សាបានសភាពការណ៍ សន្តិសុខ សភាពការណ៍ ព្រំដែន និងទប់ស្កាត់បទល្មើសផ្សេងៗ និងកិច្ចប្រតិបត្តិការ បង្រ្កាប ដោយធានារក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ។
More information visit: https://www.business-cambodia.com/public/article/battambang-provincial-governor-is-taking-three-construction-supervision-measures