News

Check out real estate news updates

អភិបាលខេត្តកំពង់ស្ពឺ៖ អ្នកវិនិយោគិនអាមេរិក មានចំណាប់អារម្មរណ៍យ៉ាងខ្លាំង លើការវិនិយោគនៅកម្ពុជា

(អាមេរិក)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងពីក្រុង Corinth សហរដ្ឋអាមេរិក នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមអ្នកវិនិយោគរបស់អាមេរិកមានចំណាប់អារម្មណ៍ ក្រោយពីទទួលបានការផ្សព្វផ្សាយអំពីសក្តានុពល លើវិស័យជាច្រើននៅក្នុងនោះខេត្តកំពង់ស្ពឺ។

លោកអភិបាលខេត្តបន្តថា ក្រុមការងារបានពន្យល់ដល់អ្នកវិនិយោគអាមេរិកបន្ថែម ក្រោមម្លប់នៃសន្តិភាពដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានសុខដុមរម្យនា មានឱកាសផ្តល់ឲ្យអ្នកវិនិយោគគ្រប់ប្រទេស មកវិនិយោគនៅកម្ពុជាប្រកបដោយភាពកកលក្តៅ និងសុខសាន្ត។

ជាមួយគ្នានេះ ក្រុមហ៊ុនមួយដែលផលិតសម្ភារពេទ្យ និងឧបករណ៍បច្ចេកទេសសំណង់ និងបរិក្ខាអេឡិចត្រូនិច មានចំណាប់លើការងារវិនិយោគមកខេត្តកំពង់ស្ពឺយ៉ាងខ្លាំង។

សូមបញ្ជាក់ថា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុង Corinth នៃរដ្ឋ Texas សហរដ្ឋអាមេរិក រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ច ត្រូវបានដឹងថា ជាដំណើរបំពេញភារកិច្ចដើម្បីគៀងគរអ្នកវិនិយោគ និងសិក្សាបច្ចេកទេសផ្សេងៗពីប្រទេសជឿនលឿន ដើម្បីនាំមកនូវដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ សម្រាប់អត្ថប្រយោជន៍នៃទស្សនកិច្ចនាលើកនេះ៕

More information visit: http://www.freshnewsasia.com/index.php/en/localnews/127258-2019-07-08-10-06-20.html

Leave a Reply

Your email address will not be published. Required fields are marked *