News

Check out real estate news updates

អភិបាលខេត្តកំពង់ស្ពឺ៖ កំពង់ស្ពឺបានក្លាយទៅជាជង្រុកនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ខេត្តកំពង់ស្ពឺជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ហើយនៅចំកណ្ដាលរវាងតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាគឺរវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ ៣ និងលេខ ៤ ឆាប់ៗនេះ។​

អ្វីដែលពិសេសនោះគឺខេត្តកំពង់ស្ពឺកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជា​ច្រើនមកវិនិយោគនិងធ្វើ​ឲ្យវិស័យ​អចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀត។

តាមរយៈឯកឧត្តមវី សំណាង ដែលជាអភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍យ៉ាងច្រើនស្ទើរតែគ្រប់វិស័យ ដោយមើលឃើញពីសក្កានុពលនៃខេត្តកំពង់ស្ពឺគឺ

កត្តាភូមិសាស្រ្ត៖ ខេត្តកំពង់ស្ពឺជាខេត្តដែលស្ថិតនៅចំកណ្ដាលប៉ូលសេដ្ឋកិច្ចកម្ពុជា និងក្បែរទីក្រុងភ្នំពេញដោយមានតម្រូវការនៃការប្រើប្រាស់ទឹក ភ្លើង និងលំនៅដ្ឋាន ដែលអ្នកបោះទុនវិនិយោគតែងតែគិតដល់ និងជាខេត្តសម្បូរទៅដោយរោងចក្រសហគ្រាស ជាមួយនឹងតម្រូវការប្រើប្រាស់នូវអគ្គសនីច្រើនដោយបានអូសទាញនូវគម្រោងសាងសង់​​​រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្រ​លេច   ឡើង។

កត្តាប្រជាសាស្រ្ត៖ប្រជាជនរស់នៅច្រើនរហូតដល់៨៥ម៉ឺននាក់ដូច្នេះហើយតម្រូវការក៏ច្រើន មិនថាលំនៅដ្ឋាន ដី ជាពិសេសទឹក និងភ្លើងដែលជាការអុសទាញនូវគម្រោងបង្កើតរោងចក្រអគ្គិសនី រោងចក្រផលិតទឹក ដើម្បីបំពេញនូវតម្រូវការដល់ប្រជាជន។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនឥណ្ឌាកំពុងមានចំណាប់អារម្មណ៍ចង់វិនិយោគរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្ តកំពង់ស្ពឺ ដែលមានកម្លាំងរហូតដល់៦០មេហ្គាវ៉ាត់ និងបន្តដាក់ឲ្យដំណើរនូវរោងចក្រអគ្គិសនីផ្សេងៗទៀត ដែលមានមូលដ្ឋាននៅក្នុងខេត្ត ដើម្បីផ្គត់ផ្គងនៅក្នុងខេត្ត និងចែកចាយទៅកាន់បណ្តាខេត្តក្រុងផ្សេងទៀតផងដែរ។

គួរជម្រាបផងដែរថា សក្តានុពលខ្ពស់ទាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងមានរោងចក្រច្រើន ទើបមានក្រុមហ៊ុនឥណ្ឌា ចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនបរទេសមក វិនិយោគនៅក្នុងខេត្តមួយនេះ នាពេលខាងមុខនេះ។​

កត្តាទាំងអស់នេះហើយបានប្រែក្លាយខេត្តកំពង់ស្ពឺឲ្យទៅជាជង្រុកនៃការវិនិយោគលើអចលនទ្រព្យដែលធ្វើឲ្យទីផ្សារ និងតម្លៃអចលនទ្រព្យមានការរីកចម្រើន និងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។

Source From: https://www.business-cambodia.com/public/article/kampong-speu-becomes-a-barn-of-real-estate-investment

Leave a Reply

Your email address will not be published. Required fields are marked *