News

Check out real estate news updates

អនាគត តំបន់ជ្រោយចង្វារនឹងទៅជាយ៉ាងណា នៅត្រឹម៥ឆ្នាំក្រោយ

 

ដោយសារមានការវិនិយោគទីក្រុងរណបពីសំណាក់ ក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា គឺក្រុមហ៊ុន OCIC បានធ្វើឲ្យតំបន់ ជ្រោយចង្វារ ហាក់កំពុងទាក់ចិត្តវិនិយោគគិនធំៗផ្សេងទៀត ឲ្យទៅវិនិយោគយ៉ាងគគ្រឹកគគ្រេង មានទាំងបុរី ខុនដូជាដើម។

លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​របាន​ឲ្យ​ដឹង​ថា ខណ្ឌ​ជ្រោយចង្វា​ជា​ខណ្ឌ​មួយ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៃ​រាជធានី​ភ្នំពេញ ​មាន​សង្កាត់​ចំនួន​៥​ជា​ចំណុះ​ស្មើនឹង​២២​ភូមិ មាន​ប្រជាពលរដ្ឋ ១៣.៧៥៨​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​៥៩.៥៧៧​នាក់ ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថា តំបន់ជ្រោយចង្វារ ជាតំបន់ដ៏ល្អដោយសារវាមានទីតាំងនៅជិតតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ជាងគេ ជាតំបន់មានលក្ខខណ្ឌអាកាសធាតុល្អ និងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលងាយស្រួលចេញចូល និងងាយស្រួលធ្វើលំហូរចរាចរណ៍។

លោកបន្តថា ដោយសារតំបន់នេះមានលក្ខខណ្ឌអំណោយផលបែបនេះ ទើបគំរោងអភិវឌ្ឍន៍ទីក្រងរណបថ្មីៗ និងគំរោងខុនដូ អាផាតម៉ិនជាច្រើនបាននិងកំពុងដុះដាលនៅតំបន់នេះ ហើយនៅរយៈពេល៥ឆ្នាំទៅមុខទៀត តំបន់នេះ នឹងក្លាយជាតំបន់លេចធ្លោរជាងគេនៅភ្នំពេញ។

ពេលនេះក្រុមហ៊ុនOCIC កំពុងសាងសង់ផ្ទះល្វែង លក់​ក្នុងតម្លៃចន្លោះ១៥ទៅ២៥ម៉ឺនដុល្លារ និងបានបើកលក់បណ្តើរៗហើយ ។ ក្រុមហ៊ុនក៏កំពុង​សាងសង់អាគារពាណិជ្ជកម្មកំពស់១០ ទៅ១២ជាន់លក់ក្នុងតម្លៃ៣ទៅ៤លានដុល្លារ និងអាគារិយាល័យកណ្តាលរបស់ OCIC កំពស់២០ជាន់នៅតំបន់នេះ ដែលបោះទុនវិនិយោគទឹកប្រាក់​ប្រ​មាណ៣០លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើទឹកដីក្នុងសង្កាត់ចំនួនបី គឺសង្កាត់ជ្រោយចង្វារ ព្រែកលាប និងសង្កាត់ព្រែកតាសេក ក្នុងខ័ណ្ឌជ្រោយចង្វារ។

Source From: https://business-cambodia.com/2018/10/01/future-chhroy-chongva/

Leave a Reply

Your email address will not be published. Required fields are marked *