News

Check out real estate news updates

អត្រាពន្ធអចលនទ្រព្យប្រចាំឆ្នាំនៅកម្ពុជាស្ថិតក្នុងកម្រិតមួយទាបបំផុត

អត្រាពន្ធប្រចាំឆ្នាំលើអលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាប នេះបើយោងតាមការវិភាគរបស់អ្នកនិពន្ធនៃសារព័ត៌មាន InvestAsian កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨។

លោក Reid Kirchenbauer ស្ថាបនិករបស់ InvestAsian និងជាអ្នកវិនិយោគលើអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនក្នុងពិភពលោករួមទាំងប្រទេសកម្ពុជាបានកំណត់អត្រាពន្ធលើអលនទ្រព្យប្រចាំឆ្នាំក្នុងអត្រាមួយដ៏ទាបបំផុតរហូតដល់សូន្យភាគរយក៏មាន។

ប្រទេសទាំងនោះរួមមាន៖សហព័ន្ធអារ៉ាប់ (អត្រាសូន្យភាគរយ) ប្រទេសកម្ពុជា (អត្រា០,១ ភាគរយ) ចំណែកឯប្រទេសថៃ ប្រទេសម៉ាឡេស៊ីនិង កូរ៉េខាងត្បូង(គ្មានពន្ធលើអលនទ្រព្យប្រចាំឆ្នាំទេ) ។

ទាក់ទងទៅនឹងពន្ធលើអលនទ្រព្យប្រចាំឆ្នាំនៅកម្ពុជា លោក Reid Kirchenbauer យល់ថាទោះជាកម្ពុជាមានការយកពន្ធលើអលនទ្រព្យប្រចាំឆ្នាំក្តីក៏អត្រានេះនៅមានកម្រិតទាបខ្លាំង ហើយរាជរដ្ឋាភិបាលនៅមានការយោគយល់ច្រើនទៅលើ ការអនុវត្តន៍នៃការប្រមូលពន្ធ។

លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា ម្ចាស់អចលនទ្រព្យនៅកម្ពុជាភាគច្រើនមិនបានបង់ពន្ធលើអចលនទ្រព្យនោះទេ ពោលគឺលោកបាន់ស្មាន់ថាមានត្រឹមតែ៥ ភាគរយប៉ុណ្ណោះនៃម្ចាស់អចលនទ្រព្យទាំងអស់ដែលហ៊ានទទួលស្គាល់ថាខ្លួនបានបង់ពន្ធអចលនទ្រព្យ។

យោងតាមការពន្យល់របស់អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អចលនទ្រព្យនៅកម្ពុជារួមមានម្ចាស់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់ទៅនឹង ដីស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជាត្រូវមានកាព្វកិច្ចបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំក្នុងអត្រា០,១ ភាគរយ (សូន្យក្បៀសមួយភាគរយ) នៃតម្លៃអចលនទ្រព្យនោះ។ពន្ធអចលនទ្រព្យប្រចាំឆ្នាំគឺអនុវត្តចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន) រៀលតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារនៅកម្ពុជាកាលពីឆ្នាំ២០១១ដែលតម្រូវឲ្យមានការប្រមូលពន្ធលើអចលនទ្រព្យនៅទូទាំងប្រទេសដើម្បីចូលរួមបង្កើនចំណូលសម្រាប់អភិវឌ្ឍប្រទេសជាតិ។

Source From: http://www.construction-property.com/khread-news-1429/

Leave a Reply

Your email address will not be published. Required fields are marked *