News

Check out real estate news updates

អតីតដី ផ្សារកុងតឺនឺ និងត្រូវជំនួសដោយផ្សារទំនើបរបស់ចិន The One Mall

មួយរយៈចុងក្រោយនេះកំណើនប្រជាជនកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឯជនជាតិបរទេសក៏ហូចូលច្រើនណាស់ដែរ ជាហេតុធ្វើអោយ តម្រូវការនៃ ការររស់នៅ ដូចជាផ្ទះល្វែង ខុនដូ សំណង់អគារពាណិជ្ជកម្មល្បីៗ ជាពិសសេសគឺផ្សារទំនើបដែលផ្គត់ផ្គង់នូវសម្ភារប្រើប្រាស់ កន្លែងកំសាន្តជាដើម បានកើនឡើង គួរអោយកត់ សំគាល់។

សំណង់អគារកម្ពស់បីជាន់ដែលមាន ទីតាំង​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១​ ផ្លូវរដ្ឋ​សភា​ សង្កាត់​ទន្លេបាសាក់​ ដែលជាអតីតដីផ្សារកុងតឺនឺ ក្នុងតំបន់កោះពេជ្រ ត្រូវបានក្រុមហ៊ុន មួយឈ្មោះThe One Mall Management (Cambodia)​ Co.Ltd បានបោះទុនដើម្បីបង្កើតជាផ្សារទំនើបមួយដែលមានផ្គត់ផ្គង់នូវហាងលក់សម្លៀកបំពាក់ កន្លែង កំសាន្ត ភោជណីយដ្ឋាន កន្លែងហាត់ប្រាណ ហាងលក់ផលិតផលល្បីៗទាំងក្នុងនិងក្រៅស្រុកហើយផលិតផលនីមួយៗគឺសុទ្ធតែមានគុណភាពល្អ រួមបញ្ចូល ទាំង ភាពខុស ប្លែកមួយចំនួនដែលតម្រូវតាមភាពសុីវីល័យនិងការប្រែប្រួល នៃបរិបថរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដែល កំពុងមានកំណើន សេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

គួរបញ្ជាក់ផងដែរថាតាមរយៈសម្ដីរបស់លោកCris Wong ដែលជាអគ្គនាយកក្រុមហ៊ុន The One Mall Management នេះមិនត្រឹមតែអាចអោយ សាធារណៈជន ទទួលបានបែបបទថ្មីនៃរសជាតិជីវិតក្នុងការដើរទិញទំនិញលក់រាយល្បីៗនោះទេ តែវាក៏ជាឱកាសដ៏ល្អ សម្រាប់អាជីវកដែលមានម៉ាក់ ទំនិញល្អៗសម្រាប់ លក់រាយ អាច តាំងលក់ក្នុងផ្សារទំនើបដ៏​ថ្មីស្រឡាងដែលនឹងដាក់អោយដំណើរការនាចុងឆ្នាំ២០១៩នេះផងដែរ។

ជាការពិតណាស់គម្រោងមួយនេះពិតជាមានការរំពឹងដ៏មុតមាំថានឹងទទួលបានការទាក់ទាញចំណាប់ អារម្មណ៏របស់ប្រជាជនក្នុងតំបន់ យ៉ាងច្រើនសន្ធឹក មកសាកល្បងនូវបែបផែនថ្មីៗដែលម្ចាស់គម្រោងបានរៀបចំឡើង រួមផ្សំជាមួយទីតាំងនៃផ្សារទំនើបThe One Mallនេះស្ថិតនៅក្នុងក្រុងដែល ជាតំបន់ ពោរពេញទៅដោយសក្ដានុពល រួមមានសាលារៀន មន្ទីពេទ្យ រោងចក្រសហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុនតូចធំដទៃជាច្រើនស្ថិតនៅក្បែរៗនោះ។

More information visit: https://www.business-cambodia.com/public/article/container-land-will-be-replaced-by-chinese-mall-the-one-mall

Leave a Reply

Your email address will not be published. Required fields are marked *