News

Check out real estate news updates

អចលនទ្រព្យ ៣ប្រភេទ សម្រាប់អ្នកទើបរៀបការគួរតែវិនិយោគ

ចំពោះអ្នកដែលទើបរៀបការ ឫបុគ្គលដែលមានលទ្ធភាព និងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ហើយចង់បានប្រាក់ចំណូលបន្ថែពីអចលនទ្រព្យ ឫចង់វិនិយោគលើវិស័យអចលនទ្រព្យ  អ្នកគួរវិនិយោគលើអចលនទ្រព្យ៣ប្រភេទ៖

ទិញផ្ទះ ៖ សម្រាប់អ្នកដែលចង់វិនិយោគអចលនទ្រព្យជាលើកដំបូង និងអ្នកដែលទើបរៀបការហើយថ្មីគួរតែទិញផ្ទះនៅ ព្រោះផ្ទះគឺមានសារៈសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា ជាទូទៅមនុស្សរស់នៅត្រូវតែមានផ្ទះ នៅពេលដែលរៀបការហើយ មានផ្ទះនៅហើយ នៅពេលដែលអ្នករកស៊ីសល់លុយច្រើន អ្នកគួរទិញផ្ទះមួយទៀតជាលើកទីពីរ មូលហេតុដែលអ្នកគួរទិញផ្ទះទីពីរព្រោះផ្ទះទី១ អ្នករស់នៅ និងផ្ទះទី២ អ្នកអាចដាក់ជួលដើម្បីទទួបានប្រាក់ចំណូលមកវិញព្រោះផ្ទះគឺជាអចលនទ្រព្យមួយធ្វើអោយយើងទទួលបានប្រាក់ចំណូលប្រចាំខែដោយសារតែទីក្រុងភ្នំពេញមានប្រជាជនជាច្រើនចូលមកក្នុងទីក្រុងធ្វើអោយតម្រូវការជួលផ្ទះមានចំនួនច្រើន។

ទិញដី៖ ដីនិងផ្ទះគឺជាអចលនទ្រព្យដែលមានអត្ថប្រយោជន៍ដូចគ្នា  ប៉ុន្ដែការប្រើប្រាស់ទទួលបានអត្ថប្រយោជន៍នៃប្រាក់ចំណេញទទួលបានផ្សេងគ្នា។ ផ្ទះចំណូលជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣ទៅ ៤%​ ហើយតម្លៃផ្ទះអាចមានកំណើនជាមធ្យមប្រហែល ១០%។ ពេលដែលទិញដីជាទូទៅមិនសូវទទួលបានប្រាក់ចំណូលមកវិញទេ បើតាមប្រសាសន៍លោក គីម ហ៊ាង ប្រធានសមាគម CVEA បានអោយដឹងថាអត្ថប្រយោជន៍ដីធ្លីនៅទីក្រុងភ្នំពេញយើងអាចមានកំណើនជាមធ្យមពី ២០ ទៅ ៣០% ទៅតាមតម្លៃដីនៅតាមតំបន់ក្នុងរាជធានីភ្នំពេញ។ ទោះបីដីមានចំនួនអ្នកជួលតិចតួចមិនសូវទទួលបានប្រាក់ចំណូល តែបើនិយាយពីកំណើននៃតម្លៃដីវិញគឺមានតម្លៃខ្ពស់ ។

ទិញខុនដូ៖ បច្ចុប្បន្នខុនដូកំពុងតែមានតម្រូវការខ្ពស់ពីភ្ញៀវជាតិ និងអន្ដរជាតិ ខុនដូខ្លះមានតម្លៃសមរម្យ ហើយការរស់នៅក្នុងខុនដូគឺបង្ហាញពីជីវិតបែបស៊ីវិល័យ​ ងាយស្រួលរស់នៅក្នុងទីក្រុង ប៉ុន្ដែបើនិយាយពីតម្លៃខុនដូវិញគឺមិនសូវឡើងថ្លៃប៉ុន្មានទេ ខុសពីដី តែខុនដូអ្នកអាចរស់នៅបាន ជួលបាន និងលក់ក៏បាន។

ជារួមសម្រាប់បុគ្គលដែលមានលទ្ធភាព ឫអ្នកដែលទើបរៀបការ យុវជន ដែលគិតថាខ្លួនមានស្ថិរភាពហិរញ្ញវត្ថុគួរព្យាយាមទិញផ្ទះឲ្យបានច្រើន ទិញដីអោយបានច្រើន និងទិញខុនដូ ព្រោះអចលនទ្រព្យទាំងនេះនិងអាចធ្វើអោយអ្នកចំណេញប្រាក់៕

Source From: https://business-cambodia.com/2018/12/03/3kind-of-real-estate-for-investment/

Leave a Reply

Your email address will not be published. Required fields are marked *