News

Check out real estate news updates

អចលនទ្រព្យ ទីផ្សារខុនដូនឹងមានតម្រូវការខ្លាំង បើពលរដ្ឋខ្មែរបែរមកចាប់អារម្មណ៍រស់នៅ

ខុនដូគឺជានិន្នាការថ្មីមួយនៃការរស់នៅបែបស៊ីវិល័យសម្រាប់ប្រជាជនកម្ពុជាផងដែរ ដោយសារតែមានភាពងាយស្រួល មានផាសុខភាព មានសុវត្ថិភាព ជាហេតុធ្វើអោយមានក្រុមហ៊ុនជាច្រើនបានបោះទុនវិនិយោគលើគម្រោងសាងសង់ខុនដូ។ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរហាក់នៅមិនទាន់មានទំនោររស់នៅខុនដូផុសផុលនោះទេ តែអ្នកជំនាញយល់ថា នៅពេលអនាគតពួកគេនឹងងាកមករស់នៅបែបស៊ីវិស័យ ឬខុនដូនេះវិញម្តង ហើយពេលនោះហើយ នឹងជំរុញឲ្យទីផ្សារខុនដូមានការស្ទុះឡើង។

ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរគួរទិញខុនដូ? យោងតាមប្រសាសន៍របស់លោក គីម ហ៊ាង មានប្រសាសន៍ថា ខុនដូនៅតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ពីព្រោះខុនដូគឺជាបែបផែននៃការរស់នៅបែបស៊ីវិល័យ មានភាពងាយស្រួល មានផាសុខភាព នៅកណ្ដាលក្រុង អាចមើលឃើញទេសភាពស្អាតៗនៅក្នុងទីក្រុង មានខ្យល់អាកាសល្អ និងជិតកន្លែងធ្វើការ។

ជាទូទៅខុនដូសង់នៅកណ្ដាលក្រុង ដោយសារវាបង្កភាពងាយស្រួលដល់វិនិយោគិនដែលរកស៊ី គឺនៅកណ្ដាលក្រុងជាទីតាំងល្អហើយអ្នកដែលរកស៊ីមិនចូលចិត្ដរស់នៅឆ្ងាយពីក្រុងទេព្រោះពិបាកក្នុងការធ្វើដំណើរ ដែលចំណាយពេលយូរ។

នៅពេលខាងមុខចំនួនខុនដូ នឹងមានតម្រូវការខ្ពស់ទាំងតម្រូវការនៅក្នុងស្រុក និងតម្រូវការបរទេស អ្នកអាចសាងសង់លើសពីបច្ចុប្បន្ននេះ ២ឫ ៥ដងទៀតក៏បានដែរតែត្រូវមានលក្ខខណ្ឌមួយចំនួន៖

ទី១-គឺធ្វើអោយប្រជាពលរដ្ឋរបស់យើងមានទំលាប់រស់នៅក្នុងខុនដូ និងយល់ពីសារៈសំខាន់នៃការរស់នៅក្នុងខុនដូ ភាពងាយស្រួលអ្វីខ្លះ មានផាសុខភាពយ៉ាងម៉េច មានសុវត្ថិភាព ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺវាស្ថិតនៅកណ្ដាលក្រុងនិងជិតកន្លៃងធ្វើការ។

ទី២-គឺទាក់ទងនិងវិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាភាគច្រើនពួកគេគឺទិញខុនដូដើម្បីរស់នៅមិនថាប្រទេសណាដូចប្រទេសណានោះទេ។

ទី៣-គឺនៅពេលដែលប្រទេសយើងមានគោលនយោបាយសេដ្ឋកិច្ចល្អ នៅពេលនោះមានវិនិយោគិនមកវិនិយោគកាន់តែច្រើនធ្វើឲ្យខុនដូមានតម្រូវការខ្ពស់ដោយសារនៅបរទេសគេមានទំលាប់រស់នៅក្នុងខុនដូ។

បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។

បច្ចុប្បន្នដោយសារតែប្រជាជនមិនទាន់យល់ពីសារៈសំខាន់នៃការរស់នៅក្នុងខុនដូ ទើបពួកគាត់មិនទាន់ចង់រស់នៅក្នុងខុនដូ តែបើអ្នកដែលធ្លាប់រស់នៅក្នុងខុនដូគាត់ចង់តែរស់នៅក្នុងខុនដូ។ ស្របតាមនិន្នាការថ្មីរបស់សង្គមនឹងធ្វើអោយប្រជាពលរដ្ឋខ្មែរមានទំលាប់នៃការរស់នៅបែបស៊ីវិល័យនិងទាន់សម័យ ដើរស្របនិងរបត់នៃ​ភាពរីកចំរើន នៃវិស័យសំណងរបស់ពិភពលោក។

ជាចុងក្រោយលោកចង់អោយអ្នករកស៊ីខុនដូទាំងអស់ធ្វើការពន្យល់ទៅដល់ប្រជាពលរដ្ឋ ឫអតិថិជនរបស់ខ្លួនឲ្យយល់អំពីសារប្រយោជន៍នៃការរស់នៅក្នុងខុនដូ៕

Source From: https://business-cambodia.com/2018/11/28/demand-condo-will-growth/

Leave a Reply

Your email address will not be published. Required fields are marked *