News

Check out real estate news updates

អចលនទ្រព្យឬស្សីកែវហាក់ស្ងាត់មែន តែតម្លៃដីធ្លីក៏មិនធម្មតាដែរ

អចលនទ្រព្យនៅខណ្ឌឬស្សីកែវ បច្ចុប្បន្ននេះ ហាក់ស្ងាត់គម្រោងបន្តិចមែន តែតម្លៃដីធ្លី ផ្ទះ នៅថ្លៃគួរសមដដែល បើប្រៀបធៀបទៅនឹង ខណ្ឌដទៃនៅភ្នំពេញ។

យោងតាមរបាយការណ៍ក្រុមហ៊ុន ឃី រៀល អ៉ីស្តេត ​បានឲ្យដឹងថា តម្លៃដីពាក់កណ្តាលឆ្នាំ២០១៨ របស់ បានបង្ហាញថាដីលំនៅដ្ឋាននៅក្នុងខណ្ឫស្សីកែវមានតម្លៃជាមធ្យមនៅមាន ៨០០ ដុល្លារ ដុល្លា/ម៉ែត្រការ៉េ និង ១,៥០០ ដុល្លារ/ម៉ែត្រការ៉េសម្រាប់ដីពាណិជ្ជកម្ម។

តាមជាក់ស្តែងដីនៅក្នុងសង្កាត់ទួលសង្កែមានតម្លៃដីខ្ពស់ជាងគេនៅក្នុងខណ្ឌឫស្សីកែវ។ ដីពាណិជ្ជកម្មមានតម្លៃជាមធ្យម ២,៤០០ ដុល្លារ/ម៉ែត្រការ៉េ ចំណែកដីលំនៅដ្ឋានមានតម្លៃ ១,៤០០ ដុល្លារ/ម៉ែត្រការ៉េ។ តម្លៃដីដ៏ខ្ពស់នេះក៏ដោយសារតែតំបន់ទួលសង្កែមានព្រំប្រទល់ជាមួយខណ្ឌ ទួលគោកដែលបានធ្វើឲ្យតំបន់មានតម្រូវការខ្ពស់។

រីឯសង្កាត់ឫស្សីកែវមានតម្លៃដីថ្លៃលំដាប់ទី២ បន្ទាប់ពីទួលសង្កែ។ ដីពាណិជ្ជកម្មមានតម្លៃជាមធ្យមខ្ទង់ ១,៨០០ ដុល្លារ/ម៉ែត្រការ៉េ និងដីលំនៅដ្ឋានមានតម្លៃ ១,០០០ ដុល្លារ/ម៉ែត្រការ៉េ។

លោក វ៉ាត វិន ជាសហការីស្រាវជ្រាវនៅក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងថាលោករំពឹងថាតម្លៃដីនៅក្នុងខណ្ឌឫស្សីកែវនឹងកើនឡើងខ្លាំងក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ។ លោកមើលឃើញថា ភាពរីកចម្រើនរបស់ខណ្ឌឫស្សីកែវក៏បានមកពីសក្តានុពលនៃតំបន់ជាប់គ្នាផងដែរដែលមានដូចជាខណ្ឌទួលគោកជាដើម។

ខណ្ឌឫស្សីកែវនឹងមានសក្តានុពលដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក្នុងរយៈពេល៥ឆ្នាំខាងមុខ​ដោយសារតម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងកើនឡើង ហើយទីក្រុងទាំងមូលនឹងពង្រីកខ្លួនមកដល់តំបន់ទាំងនេះ៕

More information visit: https://www.business-cambodia.com/public/article/the-real-estate-of-russey-keo-hussein-is-quiet-but-the-price-of-land-is-not-unusual

Leave a Reply

Your email address will not be published. Required fields are marked *