News

Check out real estate news updates

អចលនទ្រព្យបីប្រភេទនៅរាជធានីភ្នំពេញមានការប្រែប្រួលខ្លាំងក្នុងឆមាសទី៣

អចលនទ្រព្យបីប្រភេទនៅរាជធានីភ្នំពេញមានការប្រែប្រួលខ្លាំងក្នុងឆមាសទី៣ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ចុះផ្សាយកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨។

របាយការណ៍ប្រចាំឆមាសទី៣ឈ្មោះថា «Investment On The Up Following General Election» របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថាស្ថានភាពអចលនទ្រព្យ ខុនដូ ការិយាល័យ និងផ្សារ Retail មានការប្រែប្រួលយ៉ាងវិជ្ជមានបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់។

ចំពោះទីផ្សារខុនដូនៅរាជធានីភ្នំពេញក្នុងឆមាសទី៣នៃឆ្នាំ ២០១៨ មានការកើនឡើងក្នុងនោះដែរចំនួនខុនដូដែលបានសាងសង់រួចរាល់មានរហូតដល់ទៅ ១២,០៤៨ យូនីត ហើយនឹងមានការកើនឡើងបន្ថែមទៀត នូវខុនដូថ្មីៗចំនួន៦ទៀតស្មើទៅនឹង២,៣៧៤ យូនីត។

«បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ដោយរលូនមក តម្រូវការរបស់អ្នកទិញខុនដូដែលមិនទាន់សាងសង់រួច ហើយមានត្រឹមតែគម្រោងប្លង់គឺនៅមានភាពវិជ្ជមានស្របពេលដែលគម្រោងនៅតែបន្តកើនឡើង» នេះបើយោងតាមប្រសាសន៍របស់លោក Jonathan Flexer អ្នកគ្រប់គ្រងទីផ្សារគម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុន។

ដោយឡែក ចំពោះទីផ្សារការិយាល័យដែលសាងសង់រួចរាល់វិញគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ពោលគឺមានការបន្ថែមរហូតដល់ ១៥, ៥០០ ម៉ែត្រការ៉េ សម្រាប់កម្រិត B ដែលនេះបានធ្វើឲ្យកំណើនការិយាល័យក្នុងឆមាសទី៣កើនរហូតដល់ទៅ ៤.៥ ភាគរយ។ លើសពីនេះទៅទៀត ការិយាល័យរហូតដល់ទៅ ៥៦,៩៣៧ ម៉ែត្រការ៉េគឺត្រៀមបញ្ចូលទៅក្នុងទីផ្សារមុនបំណាច់ឆ្នាំ២០១៨។

លោក James Hodge នាយករងរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា វិស័យការិយាល័យនៅរាជធានីភ្នំពេញគឺមានស្ថានភាពល្អប្រសើរពោលគឺលោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សកម្មភាពការិយាល័យដែលគួរឲ្យកត់សម្គាល់នោះរួមមានទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយនិងក្រុមហ៊ុន IT រួមជាមួយធនាគារនិងក្រុមហ៊ុនដឹកជញ្ជូន»។

ទន្ទឹមនឹងនេះដែរ វិស័យផ្សារ Retail ដែលបានសាងសង់រួចគឺមានការកើនឡើងរហូតដល់ទៅ ១.៨ ភាគរយក្នុងឆមាសទី៣ ហើយអត្រាតម្លៃជួលក្នុងផ្សារ Retail គឺរក្សាបានលំនឹងល្អនៅឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុនបានព្យារកណ៍ថាម្ចាស់ផ្សារ Retail ត្រូវរក្សាតម្លៃជួលសមស្របដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារនេះបានដោយសារការកើនឡើងនៃវត្តមានផ្សារ Retail ជាច្រើនទៀត។

Source From: http://www.construction-property.com/khread-more-1466/

Leave a Reply

Your email address will not be published. Required fields are marked *