News

Check out real estate news updates

អចលនទ្រព្យនៅភ្នំពេញជាទីពេញនិយមសម្រាប់ក្រុមអ្នកទិញ LGBTចិន

ស្របពេលដែលទីផ្សារវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសរបស់ចិនកំពុងតែពង្រីកខ្លួនប្រកបដោយភាពទំនើប ការស្ទង់មតិថ្មីមួយបានបង្ហាញថារាជធានីភ្នំពេញគឺជាគោលដៅពេញនិយមទី៤ក្នុងតំបន់អាស៊ីសម្រាប់អ្នកវិនិយោគអចលនទ្រព្យ LGBTជនជាតិចិន ។

ប្រជាជនសហគមន៍ LGBT (ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស ស្រលាញ់ទាំងស្រីទាំប្រុស និងអ្នកប្តូរភេទ) ប្រមាណជា៩០ លាននាក់បាននិងកំពុងវិនិយោគលើអចលនទ្រព្យក្នុងគោលដៅតំប់អាស៊ីដែលមានភាពងាយស្រួលនិងការស្វាគមន៍។ ទ្រព្យសម្បត្តិនៅតាមគ្រួសារនីមួយៗនៅប្រទេសចិនមានចំនួនសរុបប្រមាណជា១,៥ឌ្រីលានដុល្លារអាមេរិកនិងអំណាចនៃការទិញប្រចាំឆ្នាំក្នុងឆ្នាំ ២០១៨ មានចំនួនរហូតដល់ទៅ ៩៣៨ លានដុល្លារអាមេរិក ព្រមទាំងអត្រាការរើសអើងខ្ពស់ចំពោះសហគមន៍ LGBTនៅក្នុងប្រទេសចិននោះបានជំរុញអោយមានការងាកទៅរកការវិនិយោគនៅតាមតំបន់អាស៊ី។

ការសិក្សាថ្មីៗដោយគេហទំព័រអចលនទ្រព្យចិនឈ្មោះថា Juwai.com បានគូសបញ្ជាក់ពីទិសដៅវិនិយោគអចលនទ្រព្យរបស់សហគមន៍ LGBT ចិនចំនួន ៥ កន្លែងទៅតាមលេខរៀងរួមមាន ទីក្រុងបាងកក ទីក្រុងភូកេត ទីក្រុងម៉ានីល ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។

ក្នុងន័យនេះ ទីក្រុងភ្នំពេញមានសក្តានុពលទាក់ទាញជាខ្លាំងសម្រាប់សហគមន៍ LGBT ចិន។ សក្តានុពលទាំងនោះរួមមាន អាកប្បកិរិយាស្វាគមន៍របស់ប្រទេសកម្ពុជាចំពោះអ្នកដំណើរនិងវិនិយោគិន LGBT ភាពជិតស្និតទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ចិនរបស់កម្ពុជា និងសិទ្ធិរបស់ជនបរទេសក្នុងការធ្វើជាម្ចាស់កាន់កាប់ខុនដូរបស់ខ្លួន ១០០ ភាគរយសុទ្ធសឹងតែជាហេតុផលក្នុងការរួមចំណែកដល់ប្រជាប្រិយភាពនៃទីក្រុងភ្នំពេញក្នុងការទាក់ទាញវិនិយោគិនទាំងនោះ។

Source From: http://www.construction-property.com/khread-more-1499/

Leave a Reply

Your email address will not be published. Required fields are marked *