News

Check out real estate news updates

អចលនទ្រព្យខេត្ត៩នេះនឹងកើនឡើងខ្ពស់ ខណៈអចលនទ្រព្យវៀតណាមស្រូបយកវិនិយោគិនចិននិងជប៉ុន

វិស័យអចលនទ្រព្យនៅប្រទេសវៀតណាមកំពុងតែបន្តភាពរឹងមាំក្នុងឋានៈជាសេដ្ឋកិច្ចខ្លាបីឆ្នាំជាប់ៗគ្នា និងបានស្រូបយកអ្នកវិនិយោគទាំងចិន និងជប៉ុនជាមួយទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ ។

បើយោងតាមក្រសួងផែនការ និងបរិស្ថានវៀតណាមបានឲ្យដឹងថាការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យមានសរុបចំនួន៧០០លានដុល្លារនៅក្នុងគម្រោងចំនួន៦១៨ហើយគម្រោងថ្មីចំនួន៣៩ត្រូវបានអនុម័ត ហើយភ្នាក់ងារអចលនទ្រព្យចំនួន២,២៧៩ត្រូវបានផ្តល់អាជ្ញាប័ណ្ណដែលនេះតំណាងឲ្យការកើនឡើងជិត៧០ភាគរយបើធៀបនឹងឆ្នាំមុនៗកន្លងមក ។

ក្នុងឧកាសនេះផងដែរ អចលនទ្រព្យខេត្តចំនួន៩នៅកម្ពុជាដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាមក៏អាចនិងកើនឡើងខ្ពស់ ខណៈដែលអចលនទ្រព្យវៀតណាមស្រូបយកវិនិយោគិនចិននិងជប៉ុនយ៉ាងច្រើនដែលជាកត្តាមួយធ្វើឲ្យអ្នកវិនិយោគមើលឃើញពីភាពទាក់ទាញនៃខេត្តទាំងនោះ។

ចំណែកខេត្តចំនួន៩ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមគឹ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនៈគិរី និងកំពត ។

ម៉្យាងវិញទៀតខេត្តទាំង៩នេះក៏មានសក្កានុពលក្នុងវិស័យអចលនទ្រព្យគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសតម្លៃ​ដីធ្លី និង​សំណង់​អគារ​នានា​នៅ​ក្រុង​បា​វិត កំពុង​ហក់​ឡើង​យ៉ាង​លឿន ហើយតំបន់​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​តែ​ម្ដង ដោយ​មាន​ជនជាតិ​ចិន​បាន​មក​ដេកចាំ​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម ដូច​ជា ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លិប​កម្សាន្ដ ផ្សារ​ទំនើប និង​តូប​លក់ដូរ​ជាដើម ។

សូមជម្រាបផងដែរថា អ្នកវិនិយោគទុនបរទេសមិនមែនគ្រាន់​តែចូលមកវៀតណាមដើម្បីបង្កើតប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានប្តេជ្ញារក្សាទុនរបស់ពួកគេនៅទីនេះទៀត ពោលគឺពួកគេមានបំណងនៅទីនេះសម្រាប់រយៈពេលវែង ។

Source From: https://business-cambodia.com/2019/03/05/real-estate-6/

Leave a Reply

Your email address will not be published. Required fields are marked *