News

Check out real estate news updates

អចលនទ្រព្យខេត្តបន្ទាយមានជ័យហាក់មានសន្ទុះខណៈ ច្រកទ្វាព្រំដែនគ្រោងបញ្ចប់នៅឆ្នាំ២០២០

បន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប់ខេត្តឧត្តរមានជ័យ សៀមរាប និងបាត់ដំបងហើយមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃ។ ហើយតំបន់អភិវឌ្ឍន៍ជាច្រើននៅក្នុងខេត្តបន្ទាយមានជ័យមានការទាក់ទាញយ៉ាងខ្លាំងដែលធ្វើឲ្យមានការបោះទុន​វិនិយោកជាច្រើន។

ចំណែកអចលនទ្រព្យវិញគឺមានការរីកចម្រើនដែលមានគម្រោងជាច្រើនបានលេចឡើងនៅលើទឹកដីបន្ទាយមានជ័យដូចជា៖

  • គម្រោងសាងសង់ពហុកីឡាដ្ឋានដែលសាងសង់លើទំហំដី៥.៥ហិកតា និងអាចពង្រីករហូតដល់១៣ហិកតា ឬលើស២០ហិកតាជាមួយនិងតម្លៃ៥លានដុល្លា។
  • គម្រោងវិនិយោគលំនៅដ្ឋានថ្មីក្រោមការបោះទុនវិនិយោគ១២លានដុល្លាលើផ្ទៃដីទំហំ​២១,១៤០ម៉ែត្រការេ
  • គម្រោងសាងសង់ច្រកព្រំដែនកម្ពុជា-ថៃស្ទឹងបត់​ និងបានរួមការសាង់សង់ស្ពាន ការសាងសង់អគារត្រួតពិនិត្យ  និងការសាងសង់ច្រកទ្វា ដែលគ្រោងនិងបញ្ចប់គម្រោងនៅឆ្នាំ២០២០ខាងមុខ

ងាកមកមើលវិស័យអចលនទ្រព្យនៅបន្ទាយមានជ័យបច្ចុប្បន្នកំពុងមានការស្ទុះឡើងគួរឲ្យកត់សម្គាល់ និងកាន់តែ​មាន​គម្រោង​សាងសង់ជាច្រើនទៀតលេចចេញជាបន្តបន្ទាប់ដែលធ្វើឲ្យអចលនទ្រព្យមានសន្ទុះកាន់តែខ្លាំង​ឡើងបន្ទាប់​ពីបញ្ចប់​គម្រោងច្រកទ្វារព្រំដែនដែលធ្វើឲ្យមានការអូសទាញអ្នកវិនិយោគពីប្រទេសជិតខាងមកដាក់ទុន វិនិយោគ ព្រោះឃើញពីសក្កានុពលសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ។

Source From: https://business-cambodia.com

Leave a Reply

Your email address will not be published. Required fields are marked *