News

Check out real estate news updates

អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តការកំណត់តម្លៃដីធ្លីថ្មីនៅទូទាំងប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ

អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តការកំណត់តម្លៃដីធ្លីថ្មីនៅទូទាំងប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការអះអាងផ្ទាល់របស់ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

នៅព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្ដម គង់ វិបុល បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំក្នុងកម្មវិធី«វេទិការពន្ធដារ»ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអ៊ឺរ៉ុបថារាជរដ្ឋាភិបាលកំពុងរៀបចំធ្វើបច្ចុប្បន្នភាពលើតម្លៃដីធ្លីជាថ្មីដើម្បីកំណត់ពន្ធហើយនិតិវិធីថ្មីនេះនឹងត្រូវអនុវត្តក្នុងពេលដ៍ខ្លីខាងមុខនេះ។

«យើងកំពុងតែរៀបចំតម្លៃ [ដី]ឆ្នាំ២០១៩ជិតរួចរាល់ហើយ……យើងមានគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យអនុគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យខេត្តនិងរាជធានីកំពុងតែធ្វើការរឿងនឹងហើយ»ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះដែរ តាមការបញ្ជាក់របស់ឯកឧត្ដម កំណែទម្រង់កំណត់តារាងតម្លៃដីធ្លីថ្មីនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធទៅលើវិស័យអចលនទ្រព្យដែលកំពុងមានសន្ទុះយ៉ាងខ្លាំងពោល«ធម្មតាតែតម្លៃដីឡើងចំណូលវានឹងឡើងទៅតាមនឹងដែរដោយឡែកអត្រាពន្ធគឺនៅដដែល»។

ម៉្យាងវិញទៀត ការកំណត់តារាងតម្លៃដីធ្លីថ្មីនេះទៀតសោត គឺដើម្បីធ្វើឲ្យតម្លៃដីធ្លីមានភាពសមស្របទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារដីធ្លី។

ក្នុងន័យនេះដែរ ឯកឧត្ដម គង់ វិបុលបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ដីនៅតាមនរោត្តម[តាមបណ្តោយផ្លូវនរោត្តមក្នុងរាជធានីភ្នំពេញ]បច្ចុប្បន្នការកំណត់នៅតាមតារាងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគឺ ១៥០០ដុល្លារទេប៉ុន្តែឥឡូវ ៥០០០ ទៅ ៧០០០ដុល្លារគឺជាតម្លៃជាក់ស្តែងនៅទីនឹង»។

Source From: http://www.construction-property.com/khread-more-1471/

Leave a Reply

Your email address will not be published. Required fields are marked *