News

Check out real estate news updates

អគារសម្រាប់រៀបចំពិធីមង្គលការដ៏ធំបានបើកទ្វារស្វាគមន៍ភ្ញៀវជាផ្លូវការហើយ

អគារសម្រាប់រៀបចំពិធីមង្គលការសន្និបាតពិព័រណ៍ធំៗនិងទំនើបៗនានាបានបើកសម្ពោធជាផ្លូវការហើយ។

កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អគារដែលមានឈ្មោះថា៖ «ដឺ ព្រេមៀ សេនធ័រ សែនសុខ» បានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការហើយ ស្របពេលដែលចំនួនភ្ញៀវកក់កន្លែងសម្រាប់កម្មពិធីរបស់ខ្លួនមានចំនួនច្រើន។

សាងសង់ឡើងក្នុងទឹកប្រាក់ប្រមាណជា ១០ លានដុល្លារអាមេរិក អគារ«ដឺ ព្រេមៀ សេនធ័រ សែនសុខ»នេះគឺជាអគារដែលត្រូវបានរចនាឡើងប្រកប ដោយភាពទាក់ទាញនិងទំនើបបំផុតជាពិសេសជាមួយនឹងតម្លៃដ៏សមរម្យបំផុតសាកសមសម្រាប់ទទួលគ្រប់តម្រូវការរបស់ភ្ញៀវទាំងអស់។

ទន្ទឹមនឹងនេះដែរ តាមការអះអាងរបស់គណៈគ្រប់គ្រងក្រុមហ៊ុនL.Y.P Groupដែលជាម្ចាស់គម្រោងអគារ«ដឺ ព្រេមៀ សេនធ័រ សែនសុខ»បច្ចុប្បន្ននេះក្រុមហ៊ុនបានទទួលការកក់សម្រាប់ពិធីមង្គលការយ៉ាងច្រើន។

«គិតត្រឹមបច្ចុប្បន្នមានការកក់ដល់ទៅ៥០០អគារដែលស្មើទៅនឹង២៨៥គូស្វាមីភរិយាដោយគូខ្លះកក់ពីរអគារគូខ្លះកក់៥អគារ»តំណាងក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូច្នេះ។

សូមបញ្ជាក់ជូនថា អគារនេះត្រូវបានសាងសង់លើផ្ទៃដីរហូតដល់ ៥០០០០ម៉ែត្រការ៉េ ហើយមានសមត្ថភាពអាចទទួលភ្ញៀវបានរហូតដល់ ៥០០០ នាក់ ក្រោមទុនវិនិយោគរួមរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ជាមួយនិងលោកឧកញ៉ា សេង ញ៉ក់។

Source From: http://www.construction-property.com/khread-more-1481/

Leave a Reply

Your email address will not be published. Required fields are marked *