News

Check out real estate news updates

អគារខ្ពស់កប់ពពកក្នុងពិភពលោកកើនឡើង៦០ភាគរយនៅឆ្នាំ២០១៨នេះ

ភ្នំពេញ: សំណង់អគារខ្ពស់កប់ពពកជាច្រើន កំពុងរីកដុះដាលយ៉ាងច្រើននៅទូទាំងពិភពលោក ដោយចាប់ពីកំពស់២៣០ ម៉ែត្ររហូតដល់៣០០ម៉ែត្រជាង នឹងត្រូវសាងសង់បញ្ចប់នៅក្នុងឆ្នំា២០១៨ នេះ ពោលគឺកើនឡើង៦០ភាគរយ បើធៀបនឹងឆ្នាំ២០១៧ កន្លងទៅនេះ។

សារព័ត៌មានដដែលបានបន្តថា ចំនួនដែលកើនឡើងច្រើនជាងគេ គឺសំណង់អគារខុនដូ អគារការិយាល័យ សណ្ឋាគារ និងអគារលំនៅដ្ឋានផ្សេងទៀតដែលរាប់ចាប់ពីកម្ពស់៤០ម៉ែត្រឡើង។

 បើយោងតាមគេហទំព័ត៌ Council on Tall Buildings and Urban Habitat បានឲ្យដឹងថា ប្រទេសចិនឈរលំដាប់លេងរៀងទី១ ដែលមានការរីកចចម្រើនអគារខ្ពស់កប់ពពកច្រើនជាងគេង ក្នុងចំណោមបណ្តាប្រទេសនៅលើពិភពលោក ដែលមានអគារខ្ពស់កប់ពពកចំនួន១៣០។ អាគារគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៨នេះ ពោលគឺកើនឡើង ៧០ ភាគរយបើធៀបនឹងឆ្នាំ២០១៧ ។ សំណង់អគារដែលរីកចម្រើនជាងគេ គឺនៅក្នុងទីក្រុង ប៉េងកាំង ទីក្រុង ហុងកុង និងទីក្រុងសៀងហៃជាដើ។

ទោះជាយ៉ាងណាបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ាន និងអាស៊ីមួយចំនួនការកើនឡើងអាគារខ្ពស់ក៏ហាក់មានភាពយឺតយ៉ាវផងដែរ បើធៀបនឹងឆ្នាំ ២០១៧ ដោយក្នុងនោះមានដូចជា ទីក្រុងកូឡាឡាំពួរ ទីក្រុងតៃប៉ិក និងទីក្រុងបាកកកជាដើម កំពុងតែការកើនឡើងសំណង់អគារខ្ពស់កប់ពពក ខណៈអគារខ្ពស់កប់ពពកនៅក្នុងទីក្រុងឌុបៃ និងទីក្រុងមួយចំនួនទៀត នៅក្នុងប្រទេសឥណ្ឌាគ្រោងនឹងបញ្ចប់ការសាងសង់។

សម្រាប់នៅក្នុងតំបន់មជ្ឈឹមបូព៌ាវិញ មានសំណង់អគារខ្ពស់កប់ពពកចំនួន៣០ កំពុងតែដំណើរការសាងសង់ ដែលសាងសង់ច្រើនជាងគេគឺនៅក្នុងទីក្រុងឌុបៃ។
បើយោងតាមការព្យាករណ៍របស់មូលនិធិរូបិយអន្តរជាតិ (IMF) បានអោយដឹងថាការកើនឡើងសំណង់អគារខ្ពស់កប់ពពក នៅក្នុងតំបន់អាស៊ី គឹដោយសារតែសេដ្ឋកិច្ចមានដំណើរការល្អ ជាមួយនឹងការរំពឹងទុនឹងកើនឡើង៦.៥ ភាគរយ នៅក្នុងឆ្នាំ ២០១៨ នេះ ដែលខ្ពស់ជាងការព្យាករណ៍របស់សេដ្ឋវិទូពិភពលោកថា កើនឡើងត្រឹមតែ៣.៩ភាគរយបុណ្ណោះ។

តែយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញអចលនទ្រព្យពិភពលោកបញ្ជាក់ថា ចំនួនអគារខ្ពស់កប់ពពកប្រហែល១៧០អគារ នឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០១៩ ហើយអាចនឹងធ្លាក់ចុះមកនៅត្រឹម៨០អគារ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *