News

Check out real estate news updates

អគារកម្ពស់ ៩ជាន់នៅព្រះសីហនុត្រូវផ្អាកសាងសង់ជាបន្ទាន់ខណៈក្រសួងពិនិត្យឃើញថាគ្មានគុណភាព

បើយោងតាមការចេញសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ដីពីលទ្ធផលនៃការចុះត្រួតពិនិត្យសំណង់អគារ ពហុមុខងារ កម្ពស់៩ជាន់ ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ១៨០១០៤០៤-០០៨៤ ទល់មុខរង្វង់មូលតោ២ បានឱ្យដឹងថា៖

បន្ទាប់ពីបានពិនិត្យបច្ចេកទេសរួចមកក្រុមការងារពិនិត្យឃើញថា៖

-​សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន

-សំណង់សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង(ខេមបូឌា) ឯ.    ក

-កាលពីថ្ងៃទី៨ ខែសីហា អគារមានការស្រុតពី៤០មម ទៅ ៨០មម

-នៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារមានការស្រុតរហូតដល់ ៩មម និងនៅផ្នែកខាងលិចនៃអគារមានការស្រុតរហូតដល់ ២៥មម ថែមទៀត និងបន្តស្រុតតទៅទៀត

-ជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះតទៅទៀត

-អគារសាងសង់ ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។

គួរជម្រាប់ផងដែរថា បន្ទាប់ពីពិនិត្យឃើញថាមានហានិភ័យបែបនេះហើយ ក្រសួងក៏បានចាត់វិធានការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ចំពោះសំណង់អគារកម្ពស់៩  ជាន់នោះគឺត្រូវបានផ្អាកការសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឱ្យមនុស្សចេញពីអគារទាំងអស់ ដូច្នេះហើយពុកម៉ែ បងប្អូនគួរតែត្រួតពិនិត្យលើគុណភាពសំណង់ឱ្យច្បាស់លាស់ជាមុនសិនមុនពេលសម្រេចចិត្តចូលស្នាក់នៅ ឬជួលសម្រាប់ប្រកបអាជីវកម្ម។

More information visit: https://www.business-cambodia.com/public/article/the-nine-storey-building-in-sihanoukville-was-minisstry-stop

Leave a Reply

Your email address will not be published. Required fields are marked *