News

Check out real estate news updates

អគារកម្ពស់ ៤៦ ជាន់ Morgan Tower បានបើកការដ្ឋានសាងសង់ហើយ

កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Morgan Tower បានធ្វើការបើកសម្ពោធការដ្ឋានសាងសង់អគារកម្ពស់ ៤៦ ជាន់ស្ថិតនៅក្នុងទីក្រុងកោះពេជ្រក្រោមអធិបតិភាពរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនចិន Morgan Tower គ្រោងនឹងប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់អគារដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ ដែលស្មើទៅនឹង ៤៦ជាន់។ លើសពីនេះទៅទៀត អគារ​ Morgan Tower នឹងសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនីផងដែរ។

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ខាងលើ ឯកឧត្តម ហោ ណាំហុង បានស្វាគមន៍គម្រោងមួយនេះយ៉ាងពេញទំហឹង ហើយព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងចិន។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនទ្រព្យព្រមទាំងវិស័យផេ្សងៗទៀតជាច្រើននៅកម្ពុជាក្នុងក្របខ័ណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជាតាមរយៈជំនួយឥតសំណងក៏ដូចជាការវិនិយោគនានាជាពិសេសការវិនិយោគទៅលើការសាងសង់ផ្លូវប្រវែង ៣០០០ គីឡូម៉ែត្រនិងស្ពានចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ ២០១៣-២០១៨ ប្រទេសចិនបានវិនិយោគទឹកប្រាក់ប្រមាណជាង ២១ ប៊ីលានដុល្លារក្នុងប្រទេសកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *