News

Check out real estate news updates

ហេតុអ្វីបានជាអ្នកវិនិយោគអចលនទ្រព្យមួយចំនួន បរាជ័យស្ទើរតែអស់ទ្រព្យពីខ្លួន

មានមនុស្សមិនច្រើននោះទេ ដែលរកស៊ី ឬវិនិយោគលើវិស័យអចលនទ្រព្យ បរាជ័យ ហើយក៏មិនមានមនុស្សមិនច្រើនដែរ ដែលរកស៊ី លើវិស័យនេះ ជោគជ័យរហូតដល់ ក្លាយជាមហាសេដ្ឋីដែរ ព្រោះរបរនេះ ទាមទារឲ្យអ្នកយល់ដឹងពីវាច្រើន។

ភាពបរាជ័យ ឬជោគជ័យទាំងឡាយ កើតចេញពីបុគ្គល ខ្លួនឯងផ្ទាល់ ដោយគាត់មិនមានភាពស្មោះត្រង់ មិនមានភាពវៃឆ្លាត មិនមានការតស៊ូ និងមិនចេះក្តោបក្តាប់ឱកាស។

ជាមួយនឹងសំណួរនេះ លោកវ៉ា វិរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា ចំពោះបុគ្គលដែលបរាជ័យ ព្រោះ ហេតុផលចំនួន៣ គឺ៖

១. វិនិយោគខុសពេល

លោកបានពន្យល់ថា ការវិនិយោគត្បិតតែ មិនរើសពេលវេលា ប៉ុន្តែពួកគាត់បានយល់ខុស នៅពេលដែលពួកគាត់ វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង ពោលគឺចេះតែតាមគេតាមឯង គ្មានគោលដៅ​ច្បាស់​លាស់។  ការវិនិយោគបែបនេះ គឺពិតជាមានហានិភ័យខ្លាំងណាស់ ដូចនេះ មុនសម្រេចចិត្តវិនិយោគនៅ​កន្លែងពុះកញ្ជ្រោលគួរតែប្រយត្ន័។

២. វិនិយោគខុសកន្លែង

អ្នកខ្លះគិតថា ទិញនៅឆ្ងាយពីក្រុង ឬទីប្រជុំជន ទិញធូរថ្លៃ ហើយលក់វិញបានថ្លៃ។ វាជាការពិត ប៉ុន្តែ តើអ្នកដឹងទេថា តើវាត្រូវការរយៈពេលប៉ុន្មាន ដើម្បីចំណេញ ហើយនេះគេមិនហៅថា វិនិយោគឡើយ ដែលនេះគឺ ជាការ កប់លុយចោល។

៣. វិនិយោគខុសតម្រូវការ

អ្នកត្រូវដឹងថា តើអចលនទ្រព្យ នៅម្តុំនោះសាកសម នឹងវិនិយោគអ្វី? ឧទាហរណ៍ថា នៅតំបន់នោះ សម្បូររោងចក្រ អ្នកបែរវិនិយោគ បុរី ឬផ្ទះល្វែង នោះគឺខុសហើយ តែបើវិនិយោគផ្ទះជួលគឺត្រឹមត្រូវ ដូចនេះ អ្នកត្រូវដឹងថា អលចទ្រព្យដែលអ្នកវិនិយោគ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? ហើយអ្នកត្រូវដឹងថា តើអ្នកណាជាអ្នកនឹងទិញបន្ត?

ទាក់ទងនឹងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញវិញ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World BridgeLand Group បានថ្លែងថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍ​ន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។

Source From: https://business-cambodia.com/2018/09/27/why-some-real-estate-investors-lose/

Leave a Reply

Your email address will not be published. Required fields are marked *