News

Check out real estate news updates

ហេតុអី ផ្សារទំនើបដ៏ធំរបស់ថៃ BIG C បោះទីតាំងទីតាំងទី១នៅប៉ោយប៉ែត មិនមែនភ្នំពេញ?

ផ្សារទំនើបដ៏ធំមួយរបស់ប្រទេសថៃ BIG C តម្លៃប្រមាណជិត៧លានដុល្លារអាមេរិក បែរជាបោះទីតាំងទី១របស់ខ្លួន នៅប៉ោយប៉ែត ខណៈផ្សារទំនើបធំតូច ជាតិ និងអន្តរជាតិ បានវាយឡុកពាសពេញ រាជធានីភ្នំពេញ។

ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ។ ប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។

តំណាងក្រុមហ៊ុន BIG C បានឲ្យដឹងថា ក្រុមហ៊ុនសម្រេចយកប៉ោយប៉ែត ជាទីតាំងដំបូងរបស់ខ្លួន ព្រោះមើលឃើញថា ក្រុង​ប៉ោយ​ប៉ែ​ត​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​២០​ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​វិនិយោគ​អន្តរជាតិ​មាន​ប្រមាណ​៥​ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន​យ៉ាង​លឿន ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​មាន​គម្រោង​ខុន​ដូ​ជា​ច្រើន​កំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​នេះ​មានការ​ផ្លាស់​ប្តូរ​ទាំងស្រុង ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានឲ្យដឹងថា ផ្សារទំនើប Big C នឹងបោះទីតាំងទី១របស់ខ្លួននៅកម្ពុជានៅនេះ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើ​ផ្ទៃដី​២,៥​ហិ​កតា ដែលនឹងដំណើរការនៅចុងឆ្នាំ ២០១៩ខាងមុខនេះ ។

គួរឲ្យដឹងផងដែថា ក្រៅពីគម្រោងខាងលើប៉ោយប៉ែត ក៏មាន គម្រោងធំៗ៣ របស់ រាជរដ្ឋាបាលនឹងរំលេចខ្លួនក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ដែលគម្រោងទាំងនោះរួមមាន៖

១. ច្រកទ្វារអន្តរជាតិកម្ពុជាថៃថ្មី១ទៀត

ប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមាន កំណើននៃការអភិវឌ្ឍអចលនទ្រព្យ។ នៅពេលឆាប់ៗនេះ គម្រោងច្រកទ្វារថ្មីមួយទៀត នៅស្ទឹងបទនឹងត្រូវបើក១ទៀតគឺច្រកសម្រាប់តែដឹកទំនិញតែប៉ុណ្ណោះ ខណៈច្រកទ្វារចាស់ គឺប្រើសម្រាប់តែភ្ញៀវទេសចរ។

២.ព្រលានយន្តហោះ

គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះ នៅឆ្នាំ២០២០ហើយគ្រោង នឹងចំណាយពេល៣ ទៅ៥ ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។

៣. គម្រោង រថភ្លើងល្បឿនលឿន

សម្រាប់ការដាក់ដំណើររថភ្លើងពីបាត់ដំបង ទៅប៉ោយប៉ែតនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកនជញ្ជូន ទំនិញគ្រប់ប្រភេទ ជាពិសេសផលិតផលកសិកម្មដែលប្រជាពលរដ្ឋធ្វើការប្រមូលផលបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយថ្លៃដើមរបស់ទំនិញផងដែរ ដោយសារការដឹកជញ្ជូនចំណាយតិចជាងធម្មតា។

Source From: https://www.business-cambodia.com/public/article/why-is-big-c-thailand-s-largest-shopping-mall-ranked-no-1-in-poipet-not-phnom-penh

Leave a Reply

Your email address will not be published. Required fields are marked *