News

Check out real estate news updates

ហេតុផល៣ដែលអ្នកមានប្រាក់ខែ៣០០ទៅ៤០០ដុល្លារគួរវិនិយោគលើដីធ្លី

ចំពោះអ្នកដែលមានប្រាក់ចំណូលប្រមាណពី៣០០ ទៅ ៤០០ដុល្លារ អ្នកអាចទិញជាដីធ្លីបាន ដោយទិញលុយដុល ឬទិញជា​បង់រំស់ជាមួយធនាគារមិនគួរទុកលុយចោល ឬយកទៅចាយផ្តេសផ្តាស់ ទៀត ឡើយ ដោយអ្នកគួរតែបែងចែកវាឲ្យបានច្បាស់លាស់ រួចសន្សំសម្រាប់ទិញអចលនទ្រព្យ ដោយសារហេតុផល៣៖

១. ជាទ្រព្យដែលមិនបាត់បង់

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល​សម្រាប់​ស្នាក់នៅ, ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា​ប្រយោជន៍ផ្សេងៗជាដើម ត្រង់ចំណុច​នេះ​អាច​ចាត់ទុកថា ជា​ប្រាក់ចំណូល​មួយ​ដែល​អាច​ប្រមូល​មុននឹង​ធ្វើ​ការលក់​ចេញ ។

២. ឡើងថ្លៃជានិច្ច

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ​ដែលមាន​អត្រា​ខ្ពស់​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ 5%-15%ក្នុង1ឆ្នាំ ដែល​ចាត់ទុកថា ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ពី​ប្រាក់​បញ្ញើ​នៅក្នុង​ធនាគារ ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។

៣. ទទួលបទពិសោធន៍

យើងមិនអាចជឿគេ នៅបេលគេនិយាយនោះទេ ដូចនេះការអនុវត្តផ្ទាល់ ជាវិធីសាស្ត្រដ៏ល្អ សម្រាប់ឲ្យអ្នកស្ទាបស្ទង់ថា តើទិញកន្លែងណាល្អ កន្លែងណាចំណេញ ឬកន្លែងណាខាត កន្លែងណាមិនគួរទិញ។

Source From: https://business-cambodia.com/2018/10/04/the-three-reasons-why-you-invest-in-the-land/

Leave a Reply

Your email address will not be published. Required fields are marked *