News

Check out real estate news updates

ហេតុផល៣ដែលអ្នកមានប្រាក់ខែ៣០០ទៅ៤០០ដុល្លារគួរវិនិយោគលើដីធ្លី

ចំពោះអ្នកដែលមានប្រាក់ចំណូលប្រមាណពី៣០០ ទៅ ៤០០ដុល្លារ មិនគួរទុកលុយចោល ឬយកទៅចាយផ្តេសផ្តាស់ទៀតឡើយ ដោយអ្នកគួរតែបែងចែកវាឲ្យបានច្បាស់លាស់ រួចសន្សំសម្រាប់ទិញអចលនទ្រព្យ ដោយសារហេតុផល៣៖

3-បង្កើត​ប្រាក់ចំណូល​បាន​ច្រើន ៖ 

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល​សម្រាប់​ស្នាក់នៅ, ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា​ប្រយោជន៍ផ្សេងៗជាដើម ត្រង់ចំណុច​នេះ​អាច​ចាត់ទុកថា ជា​ប្រាក់ចំណូល​មួយ​ដែល​អាច​ប្រមូល​មុននឹង​ធ្វើ​ការលក់​ចេញ ។ ដូច្នេះ រឿង​ដែល​វិនិយោគិន​និយម​បំផុត​ក្នុង​ការទិញ​អចលនទ្រព្យ គឺ​ការជួល​ប្រចាំខែ បន្ទាប់មក​លក់​ចេញ​ដើម្បី​ទទួល​តម្លៃ​ចំណេញ​បន្ថែម ។

2-អត្រា​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ ៖

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ​ដែលមាន​អត្រា​ខ្ពស់​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ 5%-15%ក្នុង1ឆ្នាំ ដែល​ចាត់ទុកថា ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ពី​ប្រាក់​បញ្ញើ​នៅក្នុង​ធនាគារ ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។

4-ជា​មរតក​ដល់​កូនចៅ ៖ 

អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​ផ្ទេរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន មិន​ថា​ចំពោះ ដី លំនៅដ្ឋាន ឬ អគារ​សណ្ឋាគារ ។ល។ ដែល​ក្រៅពី​អាចជួយ​បង្កើន​ធនធាន​ច្រើន​ដល់​ខ្លួនឯង​ហើយ អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ទាំងនេះ​ដល់​កូនចៅ​ជំនាន់ក្រោយៗបាន​ទៀតផង ៕

Source From: https://business-cambodia.com/2018/11/26/innvest-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *