News

Check out real estate news updates

ហានិភ័យអាចកើតមានសម្រាប់អ្នកបង់រំលស់អលចនទ្រព្យ

ដោយសារតែវិស័យអចលនទ្រព្យនៅកម្ពុជាមានសន្ទុះយ៉ាងខ្លាំងបើបៀបធៀបនឹងប្រទេសជិតខាង ធ្វើអោយទីផ្សារនៃការផ្គត់ផ្គង់មានសកម្មភាពរស់រវើក ហើយការទូរទាត់ប្រាក់ ក៏កាន់តែងាយស្រួលផងដែរ។ ដោយបច្ចុប្បន្នម្ចាស់អចលនទ្រព្យមួយចំនួន បានបង្កលក្ខណៈងាយស្រួលដល់អតិថិជន មិនបាច់មានលុយគ្រប់ ឬ៥០%នៃតម្លៃអចលនទ្រព្យនោះ ពួកគេអាចជ្រើសរើសការបង់រំលស់១០០ក៏បាន។ ក៏ប៉ុន្មានការបង់រំលស់ មិនមែនសុទ្ធតែល្អនោះទេ បើយើងមិនយល់ច្បាស់អំពីសាច់រឿងរបស់វាច្បាស់។ ខាងក្រោមនេះ ជាចំណុចសំខាន់ ដែលអាចបង្កហានិភ័យដល់អតិថិជន៖

ទិញអចលនទ្រព្យដែល​មិនទទួលបានប្លង់រឹង៖ ប្លង់រឹងគឺជាអាយុជីវិតនៃអចលនទ្រព្យ កាលណាអ្នកទិញអលនទ្រព្យដែលមិនមានការផ្ទេរប្លង់រឹងទៅអោយអ្នកទិញ នេះជាកត្ដាដែលបង្កហានិភ័យខ្លាំងណាស់ ពីព្រោះប្លង់រឹងបង្ហាញថាអ្នកគឺជាម្ចាស់នៃអចលនទ្រព្យ ដែលអ្នកមានសិទ្ធិធ្វើអ្វីៗក៏បានលើអចលនទ្រព្យនោះ។ ប្លង់រឹងអាចបញ្ជាក់ថា ម្ចាស់គម្រោងមានផែនការច្បាស់ក្នុងការអភិវឌ្ឍអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។

មិនទាន់មានស្ថិរភាពហិរញ្ញវត្ថុ៖ ជាការពិតណាស់បើអ្នកមិនទាន់មានលទ្ធភាពក្នុងការបង់រលស់ទៅធនាគារ ឫម្ចាស់អចលនទ្រព្យអ្នកមិនគួរវិនិយោគរឿងនេះនោះទេ ព្រោះអ្នកអាចខាតបង់អចលនទ្រព្យនោះនៅពេលដែលអ្នកមិនអាចរកប្រាក់មកបង់គ្រប់តាមការកំណត់។

ទិញបង់រំលស់ដោយគ្មានប្រាក់កក់៖ ខណៈវិស័យអចលនទ្រព្យកំពុងតែមានការរីកចំរើនខ្លាំង​ការ​បង់​រំលស់ដោយ​គ្មាន​ប្រាក់កក់ ហាក់​​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា។ ជុំវិញសកម្មភាពនេះ ត្រូវបានអ្នកជំនាញជាច្រើន បានលើកឡើងថា ទោះបីជាសកម្មភាពនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកទិញពិតមែន តែក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផង​ដែរ ប្រសិន​បើ​អ្នក​ទិញ​មិន​បានដឹងច្បាស់អំពីស្ថានភាពរបស់គម្រោងនោះទេ ព្រោះក្រុមហ៊ុនតូចៗខ្លះមិនមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើបន្ដនូវគម្រោងរបស់ខ្លួន ដូចនេះប្រសិនបើគម្រោងនោះមិនតម្រូវឲ្យបង់ប្រាក់កក់ទេអាចបង្កហានិភ័យដល់អ្នក ប៉ុន្ដែបើគម្រោងធំៗដែលមានលុយច្រើនដើម្បីអនុវត្ដគម្រោងគឺជាឱកាសសម្រាប់អ្នកហើយ។

គម្រោងមិនមានភាពច្បាស់លាស់៖ អ្នករកស៊ីអចលនទ្រព្យមួយចំនួនមិនមានផែនការណ៍ច្បាស់លាស់ក្នុងការវិនិយោគលើគម្រោងរបស់ខ្លួននោះទេ ដោយសារតែការរកស៊ីតាមគ្នា ឃើញគេរកស៊ីចំណេញច្រើនក៏ធ្វើដូចគេដែរ។ ឃើញគេចំណេញក៏ហក់បង្កើតគម្រោងដោយខ្លួនឯង ទាំងមិនទាន់មានបទពិសោធន៍ និងហិរញ្ញវត្ថុបម្រុងគ្រប់គ្រាន់ ឬអាចនិយាយបានថា ភាពក្មេងខ្ចីនៃការវិនិយោគ។

ព័ត៌មានមិនគ្រប់គ្រាន់៖  បើអ្នកចង់វិនិយោគលើវិស័យនេះព័ត៌មានគឺចាំបាច់ណាស់ អ្នកត្រូវដឹងអំពីស្ថានភាពទីផ្សារអចលនទ្រព្យ ស្ថានភាពនយោបាយ ស្ថានភាពសេដ្ឋកិច្ច ទាំងក្នុងនិងក្រៅប្រទេស ឫគម្រោងវិនិយោគផ្សេងៗ។

ប្លង់ធំជាប់នៅធនាគារ៖ សម្រាប់អ្នកដែលទិញអចលនទ្រព្យដូចជា ផ្ទះល្វែង បុរី ដីឡូតិ៍ គួរតែសិក្សាឲ្យបានល្អិតល្អន់ ប្រសិនបើម្ចាស់គម្រោងមិនបានផ្ទេរប្លង់រឹងអោយអ្នកទេនេះជាហានិភ័យមួយសម្រាប់អ្នក។​ ឧទាហរណ៍នៅថ្ងៃណាមួយអ្នកមានបញ្ហាហិរញ្ញវត្ថុ ហើយអ្នកចង់យកអចលនវត្ថុនោះទៅដាក់បញ្ចាំ ឫលក់គេទាមទារប្លង់រឹងបើអ្នកគ្មានគេមិនទិញនោះទេ ឫនៅថ្ងៃណាមួយម្ចាស់គម្រោងបានស្លាប់បាត់ទៅវាជារឿងដែលពិបាកមួយទៀត ព្រោះបើអ្នកចង់កាត់ប្លងចេញពីប្លង់ធំតម្រូវឲ្យមានស្នាមមេដៃរបស់ម្ចាស់គម្រោងទើបអាចកាត់ប្លង់បាន។ ដូច្នេះអ្នកទិញអចលនទ្រព្យដើម្បីកុំអោយមានហានិភ័យនេះគួរទិញអចលនទ្រព្យណាដែលចេញប្លង់រឹង ចៀសវាងទឹកភ្នែកនៅពេលក្រោយ។

ចំណុចទាំងនេះអាចជួយអ្នកទិញអចលនទ្រព្យដោយបង់រលស់អាចចៀសវាងហានិភ័យបានប្រើសិនបើអ្នកអនុវត្ដតាម នេះគ្រាន់តែជាចំណុចបន្ថែមខ្លះៗតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតដើម្បីអាចវិនិយោគលើវិស័យអចលនទ្រព្យឲ្យបានជោគជ័យអ្នកគួរដឹង ៣ចំណុចសំខាន់ៗ តើអ្នកជានណា៎? តើអ្នកកំពុងតែធ្វើអ្វី? តើអ្នកធ្វើវាដោយរបៀបណា?

Source From: https://business-cambodia.com/2018/12/04/the-risk-of-installments-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *