News

Check out real estate news updates

ហានិភ័យជុំវិញការទិញលក់ផ្ទះ ​ដែលបង់​រំលស់​ដោយ​គ្មាន​ប្រាក់កក់​

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​សាងសង់​សំណង់​បុរី និង​ការ​ទិញ​លក់​លំនៅ​ដ្ឋាន​ប្រភេទ​នេះ តាម​រយៈ​ការ​បង់​រំលោះ​ដោយ​គ្មាន​ប្រាក់កក់ ហាក់​​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា។

ជុំវិញនៅសកម្មភាពនេះ ត្រូវបានអ្នកជំនាញជាច្រើន បានលើកឡើងថា ទោះបីជាសកម្មភាពនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកទិញពិតមែន តែក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផង​ដែរ ប្រសិន​បើ​អ្នក​ទិញ​មិន​បាន​សិក្សា​ពី​ប្រភព​ចំណូល​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ខណៈ​ដែល​ម្ចាស់​បុរី មួយ​ចំនួន​ហាក់​បើក​ដៃ​យ៉ាង​ធូរ​រលុង​សម្រាប់​អ្នក​ទិញ។

ម្ចាស់​បុរី មួយចំនួន ហាក់មិនសូវខ្វល់ឡើយ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែមាន​​អ្នក​ទិញ​ច្រើន ដោយ​មិន​មាន​ការ​សិក្សា​ឬ​កំណត់​លក្ខខណ្ឌ​ច្បាស់​លាស់​អំពី​ប្រភព​ចំណូល​របស់​អ្នក​ទិញ​អចលន​ទ្រព្យ​នោះ​ឡើយ។

យ៉ាងណាក៏ដោយមុននឹងជ្រើសរើសបុរី អ្នកត្រូវមានការប្រុងប្រយ័ត្នបំផុតនៅពេល ទិញគម្រោងណាមួយ ហើយអ្នកត្រូវប្រាកដថាគម្រោងដែលយើងមានបំណងទិញត្រូវតែមានភាពស្របច្បាប់ដែលទទួលអាជ្ញាប័ណ្ឌត្រឹមត្រូវពីក្រសួងដែលជាប់ពាក់ព័ន្ធ។ ​

Source From: https://business-cambodia.com/2018/12/05/home-loan-2/

Leave a Reply

Your email address will not be published. Required fields are marked *