News

Check out real estate news updates

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​តម្លៃ ៥០០លាន​ដុល្លារ នឹង​បញ្ចប់​ការសាងសង់នៅ​ឆ្នាំ២០២០

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ ដែល​បោះទុន​វិនិយោគរ​ហូត​ដល់៥០០លាន​ដុល្លារ​អាមេរិក The PeAk នឹង​បញ្ចប់​ការសាងសង់​ព្រមទាំង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងមុខនេះ។

គំរោង​នេះ​មិន​ត្រឹមតែ​ជា​ខុន​ដូ​ប្រណីត​ទេ តែមាន​សណ្ឋាគារ Shangri_La ការិយាល័យ​លំដាប់​ផ្កាយ៥ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ និង​សេវាកម្ម​អា​ផាត​ម៉ិ​ន​ពិសេស​ផងដែរ។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន FURI Real Estate ដែលជា​ក្រុមហ៊ុន​បាន​ទិញ​អាគារ​ការិយាល័យ​ក្នុង​គំរោង​នេះ កញ្ញា​លឹម សុខា​ដាវី​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គំរោង​នេះ​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ដោយ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ជាល​ទ្ឋ​ផល​គឺ​មួយអាទិត្យ​ក្រុមហ៊ុន​សាងសង់ អាច​សាងសង់ឡើង​មួយ​ជាន់​បាន​ក្នុង​មួយអាទិត្យ។

កញ្ញា​បន្តថា “រហូតមកទល់​ពេលនេះ គំរោង​នេះ​សាងសង់​បាន​ដល់​ជាន់​ទី៣១ហើយ ខណៈ​គំរោង​នេះ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០ខាងមុខនេះ។

កញ្ញា​បន្តថា “គំរោង​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមមាន​ខុន​ដូ​ជាង១១០០យូ​នី​ត ផ្សារ​ទំនើប សណ្ឋាគារ Shangri_La កម្រិត​ផ្កាយ៥លំដាប់​អន្តរជាតិ អាង​ហែល​ទឹក និង​អាគារ​ការិយាល័យ​កម្រិត​ផ្កាយ៥ Plus ផងដែរ។

The PeAk ជា​គំរោង​អភិវឌ្ឍន៍​រួមគ្នា​ដោយ​ក្រុមហ៊ុន World Bridge Land និង​ក្រុមហ៊ុន​Oxley Holding ដែលមាន​មូលដ្ឋាន​នៅ​ប្រ​ទេ​សឹង្ហ​បុរី។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Land ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ​ការលក់​របស់​យើង​បានសម្រេច​គោលដៅ​ហើយ ដោយ​យើង​ផ្តោត​អតិថិជន​ជា​ជនជាតិខ្មែរ​ជា​អាទិភាព។លោក​បន្តថា គំរោង​របស់លោក​តែងតែ​ទទួលបាន​ជោគជ័យ ព្រោះ​បើ​មិន​ជោគជ័យ​យើង​មិន​ធ្វើ​នោះទេ។

លោក​បន្តថា “ការសាងសង់​ខុន​ដូ​ត្រូវ​ផ្តោតលើ​ទីតាំង ទីតាំង និង​ទីតាំង ហើយ​យើង​អាច​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ចម្រុះ ដែល​អាច​ឲ្យ​ពួកគេ​អាច​រក​សេវាកម្ម​ចាំបាច់​បាន​នៅក្នុង​អាគារ​ដែល​ពួកគេ​ស្នាក់នៅ។ លោក​បន្តថា “ជាក់ស្តែង​គំរោង The PeAk ត្រូវបាន​អភិវឌ្ឍន៍​តាម​ទស្សនទាន​ថ្មី ដោយមាន​ស្ទើរ​គ្រប់​សេវាកម្ម​នៅទីនេះ ដែលមាន​ទាំង​ផ្សារ​ទំនើប ក្លឹប​ហាត់ប្រាណ ការិយាល័យ​ធ្វើការ និង​សណ្ឋាគារ​ជាដើម។

គំរោង The PeAk ស្ថិតនៅ​ក្បែរ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *