News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ី! តើ Shanghai World Financial មាន​ភាព​អស្ចារ្យ​ដូចម្តេច?

ភ្នំពេញ៖ បន្ទាប់ពី​ដេកលក់​យ៉ាងយូរ មហា​យក្ស​ចិន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​រហូត​ក្លាយជា​យក្ស​ដ្ឋ​កិច្ច​ថ្មី​មួយ នៅលើ​ពិភពលោក ហើយ​ប្រទេស​នេះ​បាន​បង្អួត​ឧត្តមភាព​ជា​បន្តបន្ទាប់ តាមរយៈ​ការសាងសង់​អាគារ​កប់​ពពក​ជាច្រើន ដើម្បី​បង្ហាញ​ពី​ការរីកចម្រើន និង​កិត្យានុភាព​របស់ខ្លួន។

 

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក​ទៅ​ទស្សនា​អាគារ​កប់​ពពក​ដ៏​អស្ចារ្យ​មួយទៀត នោះ​គឺ​អគារ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក សៀង​ហៃ ឬ Shanghai World Financial Center (SWFC)។

 វា​ជា​អគារ​ខ្ពស់​កប​ពក​អស្ចារ្យ​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់ Pudong នៃ​ទីក្រុង​សៀង​ហៃ​របស់​ប្រទេស​ចិន។ អគារ​នេះ ត្រូវបាន​រចនា​ប្លង់​ដោយ​លោក Kohn Pedersen Fox និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Mori Building Company ដោយ​ហ​ការ​ជាមួយ​វិស្វករ​ក្រុមហ៊ុន Leslie E. Robertson Associates, China State Construction Engineering Corp និង ក្រុ​ហ៊ុន Shanghai Construction Group ជា​អ្នក​ចុះកិច្ចសន្យា​សាងសង់​ដ៏​សំខាន់។
អគារ​ខ្ពស់កបពពក​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រួម  ដូចជា ការិយាល័យ សណ្ឋាគារ សាលសន្និសីទ កន្លែង​កំសាន្ត និង​ផ្សារ​ទំនើប​ជាដើម។ នៅក្នុង​អគារ​នេះ មាន​សណ្ឋាគារ​មួយ​ឈ្មោះ Park Hyatt Shanghai ដែលមាន​បន្ទប់​ចំនួន១៧៤ ដែល​ស្ថិតនៅ​ជាន់​ទី ៧៩ និង៩៣ និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​សណ្ឋាគារ​ដែល​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​លំដាប់​ទី៣ ក្នុង​ពិភពលោក បន្ទាប់ពី​សណ្ឋាគារ Ritz-Carlton ក្នុង​ទីក្រុង​ហុងកុង ដែល​ស្ថិតក្នុង​កម្រិត​កជាន់​ទី១០២ ទៅ១០៨ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center)។

អគារ​នេះ​ដែលមាន​កម្ពស់​ប្រមាណ៤៩២ម៉ែត្រ និង១០១ជាន់​នេះ  ត្រូវបាន​គេ​បោះទុន​សាងសង់​ចំនួន១២០០លាន​ដុល្លារ ហើយ​បាន​សាងសង់​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ ២០០៧ បានធ្វើអោយ​អគារ​នេះ មាន​កម្ពស់​កប់​ពពក​លំដាប់​ទី៩ ក្នុង​ពិភពលោក និង​ខ្ពស់​លំដាប់​ទី៤ក្នុងប្រទេស​ចិន។ អគារ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​បើក​អោយ​ដំណើរការ​ជា​សាធារណៈ​នៅ​ខែសីហា ឆ្នាំ2008។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ពិភពលោក​នេះ ត្រូវបាន​គេ​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​ស្ថាបត្យករ ដែល​បាន​គូ​ប្លង់ និង​ចាត់ទុកថា ជា​អគារ​ខ្ពស់​កប់​ពក​ល្អ​បំផុត​ប្រចាំឆ្នាំ ២០០៨ បន្ទាប់​សាងសង់​រួច។

ក្នុង​ឆ្នាំ២០១៣អគារ​នេះ​ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ទៅ ជា Shanghai Tower ដែលជា​ស្ថាប​ត្យ​សំណង់​ខ្ពស់បំផុត​ក្នុងប្រទេស​ចិន​ប្រចាំឆ្នាំ ២០១៧ កន្លងទៅនេះ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *