News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ី! តម្លៃ​លំនៅដ្ឋាន​ផ្ទះល្វែង​ក្នុងប្រទេស​កូរ៉េ ឡើងថ្លៃ​ខ្ពស់កប់ពពក

ភ្នំពេញ៖ ស​ន្ទ​ស្សន៍​តម្លៃ​លំនៅដ្ឋាន​ផ្ទះល្វែង នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​បាន​កើន​ឡើងដល់១៨៨,១ភាគរយ នៅក្នុង​ខែមិថុនា​កន្លងមក ជាការ​កើនឡើង​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ក្រុមប្រឹក្សា​វាយតម្លៃ​កូរ៉េ (KAB) បានចាប់ផ្តើម​ចងក្រង​ទិន្នន័យ​កាលពី​ឆ្នាំ ២០០៦មក បើទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់ ចំពោះ​ការឡើង​ថ្លៃ​នេះ​ក៏ដោយ។

ស​ន្ទ​ស្សន៍​នេះ​បាន​បង្ហាញថា  សម្រាប់​ខែម​សា​តម្លៃ​លំនៅដ្ឋាន​បាន​កើន​ឡើងដល់១៨៥,៥ ភាគរយ និង​នៅក្នុង​ខែឧសភា​កើនឡើង១៨៦,៣ ភាគរយ។ តំបន់​មួយចំនួន​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​សេ​អ៊ូ​ល នៅតែ​ជា​តំបន់​កើនឡើង​តម្លៃ​ថ្លៃ​បំផុត  ដូចជា​តំបន់ Seongdong តំបន់ Gwangjin និង​តំបន់ Dongdaemun ដែល​ឡើងដល់​កម្រិត​ខ្ពស់ ១៩៩.៤ នៅក្នុង​ខែមិថុនា។

 

ស​ន្ទ​ស្សន៍​សម្រាប់​តំបន់​ភាគ​ពាយ័ព្យ ដែលមាន​ដូចជា​តំបន់ Eunpyeong តំបន់ Seodaemun និង​តំបន់ Mapa បាន​កើនឡើង​រហូតដល់១៩៨,២ភាគរយ ខណៈដែល​នៅក្នុង​ទីប្រជុំជន​នៃ​ទីក្រុង​សេ​អ៊ូ​ល តំបន់ Jongno តំបន់ Jung តំបន់ Yongsan ស្ថិតនៅ១៩៧.៨ ។ តំបន់​ភាគ​អាគ្នេយ៍​ដែល​រួមបញ្ចូល​ទាំង​តំបន់ Gangnam ដ៏​ល្បីល្បាញ​របស់​ទីក្រុង​បាន​ឈរ​នៅ១៨១.៧ភាគរយ ខណៈដែល​ភាគ​និរតី​ដែលជា​តំបន់ ដែលមាន​តំបន់ Yangcheon តំបន់ Gangseo និង តំបន់​Guruបាន​ឈានដល់១៩០.៧ភាគរយ។

ទោះជា​យ៉ាងណាក៏ដោយ ការចុះបញ្ជី​តម្លៃ​លំនៅដ្ឋាន​ផ្ទះល្វែង នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​កើនឡើង​ខ្ពស់បំផុត២.៥ភាគរយ។ ដោយឡែក​នៅ​ភាគ​និរតី​នៃ​ទីក្រុង កើនឡើង១,៣ភាគរយ នៅ​ភាគ​អាគ្នេយ៍​កើនឡើង១,0ភាគរយ នៅ​ភាគ​ឦសាន​កើនឡើង០,៨ ភាគរយ និង​នៅ​ភាគ​ខាងលិច​បាន​កើនឡើង០,២ ភាគរយ។

អាជ្ញាធរ​លំនៅដ្ឋាន​រប​ស់​កូរ៉េខាងត្បូង បានចាប់ផ្តើម​ចាត់វិធានការ​ចាប់ពី​ខែកញ្ញា​នេះ ដើម្បី​បង្កើន​ពន្ធ​លើ​ម្ចាស់​លំនៅដ្ឋាន​នៅក្នុង​តំបន់ ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​មាន​ផលប៉ះពាល់​ចំពោះ​កំនើន​តម្លៃ​លំនៅដ្ឋាន​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *