News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ី! កូរ៉េ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​កំពស់ ៦៦៥ម៉ែត្រ

ភ្នំពេញ៖ ប្រទេស​កូរ៉េ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដ៏​រីកចម្រើន និង​បាន​សាងសង់​អគារ​ខ្ពស់កប់ពពក​ជាច្រើន មិន​ចាញ់​បណ្តា​ប្រទេស​អារ៉ាប់​រួម និង​បណ្តា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​នោះ កំពុង​សាងសង់​អាគារ​មួយ​ដែលមាន​ឈ្មោះ​អាគារ​សុបិន ដើម្បី​បង្ហាញ​ពី​ឧត្តមភាព​របស់ខ្លួន។

គេហទំព័រ Propertyarea.asia នឹង​បន្ត​លើកយក​សក្តានុពល​ពី​ការី​កច​ម្រើ​នៃ​អគារ​ខ្ពស់កប់ពពក​មួយទៀត នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង គឺ​អគារ Dream Tower ដែលមាន​រចនាបទ​ដ៏​អស្ចារ្យ។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លំដាប់​ទី១៣ នៅលើ​ពិភពលោក​នេះ​កំពុង​សាងសង់​អាគារ Dream Tower អគារ​ជា​អគារ​ខ្ពស់កប់ពពក ដែលមាន​កំពស់៦៦៥  ម៉ែត្រ។ អាគារ​នេះ​ត្រូវបាន​សាងសង់ឡើង នៅក្នុង​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ Yongsan ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង។

Dream Tower ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ នឹងត្រូវ​បាន​គេ​ជំនួស​ដោយ​អគារ Triple One Tower ។ អគារ Trip One Tower ត្រូវបាន​គេ​ស្នើរ​សាងសង់​ក្នុង​កម្រិត​កម្ពស់៦២០ម៉ែត្រ ប៉ុន្តែ​ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា​អាគារ​Dream Tower និង​ផ្លាស់ប្តូរ​ប្លង់​របស់​វា​ទាំងមូល។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នេះ មាន​កម្ពស់​រហូតដល់១៥០ជាន់ ដែល​បាន​សាងសង់​ចំ​កណ្តាល នៃ​តំបន់​ពាណិជ្ជកម្ម Yongsan Dreamhub ដែល​គ្រោង​ចំណា​ថវិកា​សាងសង់​ចំនួន២៨ ទ្រី​លាន​វ៉ុ​ន ស្មើរ​នឹង២២.៦ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​គម្រោង​នានា ហើយនឹង​ត្រូវ​សាងសង់​នៅជាប់​ច្រាំងទន្លេ Han Riverនៅ​ជិត​ស្ថានីយ៍ Yongsan។

អាគារ​ដ៏​អស្ចារ្យ​នេះ បានចាប់ផ្តើម​ឈូសឆាយ​ដី​នៅក្នុង​ឆ្នាំ២០១០ និង​ចាប់ផ្តើម​សាងសង់​បុកគ្រឹះ​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១។

អាគារ​ដ៏​អស្ចារ្យ​នេះ នឹង​ប្រើប្រាស់​សម្រាប់​ជា​ផ្សារ​ទំនើប កន្លែង​លេង​កម្សាន្ត សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ​សម្រាប់​ជនបរទេស ស្កា​យ​បារ និង​កន្លែង​ទស្សនា​ទីក្រុង៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *