News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ី៖ មហា​យក្ស​ចិន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់​ពពក​មួយទៀត

ភ្នំពេញ៖ ប្រទេស​ចិន​ត្រូវបាន​គេ​មើលឃើញថា មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ស្ថិត​លំដាប់​ទី២ក្នុង​ពិភព​ល​លោក​បន្ទាប់ពី​សហរដ្ឋអាមេរិក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគារ ក៏មាន​ការរីកចម្រើន​ខ្លាំង​ណា​ដែរ ជាពិសេស​មួយរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​អគារ​ខ្ពស់​លូតលាស់​យ៉ាងច្រើន នៅតាម​បណ្តា​ខេត្ត​ក្រុង​សំខាន់​នានា​នៅ​ទាំង​ប្រទេស​ចិន។

គេហទំព័រ propertyarea.asia និង​បន្ត​បង្ហាញជូន​លោក អ្នក​នៅ​អគារ​ថ្មី​មួយទៀត​នៅក្នុង​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន គឺ​អគារ Zifeng Tower ដែល​គេ​ចាត់ទុកថា ជា​អគារ​ខ្ពស់​អស្ចារ្យ និង​ទាក់ទាញ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ទៅលេង​កម្សាន្ត។

អគារ Zifeng Tower ឬ Greenland Center-Zifeng Tower  ជា​អតិ​ត​អគារ Nanjing Greenland Financial Center ដែលមាន​កម្ពស់​ប្រមាណ​ជា ៤៥០ម៉ែត្រ គឺជា​អគារ​ខ្ពស់កប់ពពក​ក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​Jiangsu របស់​ប្រទេស​ចិន។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​កប់​ពក​ដែល មាន​កំពស់ ៦៦ជាន់​នេះ  ត្រូវបាន​ចាប់ ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០០៥ និង​បញ្ចប់​កាលពី​ឆ្នាំ២០១០។ អគារ​នេះ​គឹ​សាងសង់ឡើង​សម្រាប់​ប្រើប្រាស់​រួម ដោយ​រួមបញ្ចូល​ទាំង​ការិយាល័យ​ជួល និង​លក់ នៅជាប់​ក្រោម។

ជាន់​នៃ​អគារ​ខាងលើ​បង្អស់ គឺជា​សណ្ឋាគារ ភោជនីយដ្ឋាន និង កន្លែង​ទស្សនា​ទេសភាព​ទីក្រុង ។ កំពូល​នៃ​អគារ​នេះ ត្រូវបាន​បែក​ចែក និង​មាន​មុខងារ​ទៅតាម​ផ្នែក​នីមួយ។ អគារ​ខ្ពស់​កប់​ពក​នេះ គឺជា​អគារ​ខ្ពស់បំផុត​នៅក្នុង​ទីក្រុង​ណាន​នី​ង និង​ខេត្ត​ជាំ​ង​ស៊ូ ហើយ​ជា​អគារ​ខ្ពស់​លំដាប់​ទី៦ នៅក្នុង​ប្រទេស​ចិន និង​ជា​អគារ​ខ្ពស់​លំដាប់​ទី១៤ នៅលើ​ពិភពលោក។

អគារ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​រចនា​ប្លង់​ដោយ ក្រុមហ៊ុន​ល្បីល្បាញ​ខាង​សង់​សាង​អគារ​ខ្ពស់​នៅលើ​ពិភពលោក Skidmore, Owings និង Merrill ដែល​ដឹកនាំ​ដោយ​លោក​ Andrian Smith។

គំរោង​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​វិនិយោគ​ដោយ​ថវិកាខេត្ត ជាំ​ង​ស៊ូ និង​គ្រប់​គ្រង់​ដោយ​ក្រុមហ៊ុន Greenland Group ដោយ​ចំណា​ថវិកា​សាសង់​ចំនួន១៧៥លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *