News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ាន! ឡាវ​កំពុង​បង្ហាញ​ម​ច្ឆិ​តា​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្មកប់​ពពក​ជា​លើកដំបូង

ភ្នំពេញ៖ ប្រទេស​ឡាវ​កំពុងតែ​សាងសង់​អគារ​ពាណិជ្ជកម្ម ខ្ពស់​ក​ពពក​មួយ​មាន​ឈ្មោះថា World Trade Centre ដែលមាន​កំពស់១៥០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​វៀង​ច័ន្ទ ឆ្លើយតប​ចំពោះ​កង្វះ​ការិយាល័យ​ធ្វើការ និង​ដើម្បី​ផ្សារភ្ជាប់​សេដ្ឋកិច្ច​ប្រទេស​នេះ​ទៅកាន់​ពិភពលោក​អោយបាន​កាន់តែ​ទំ​លំ​ទូ​លា​ជាង​បច្ចុប្បន្ន។

យោងតាម​កាសែត Bangkok Post ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា ការសាងសង់​អគារ​ពាណិជ្ជ​កម្មនេះ ស្របតាម​តម្រូវការ​កា​រិ​យា​ល័​ធ្វើការ​នៅក្នុង​ទីក្រុង​ខ្វះខាត និង កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កំពុងតែ​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ របស់​ប្រទេស​ឡាវ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ មិន​សម្បូរ​អគារ​ការិយាល័យ​ធ្វើការ​ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នោះទេ។ ហេតុនេះ​បានជា​រដ្ឋាភិបាល បាន​ខិតខំ​អូសទាញ​អ្នក​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ប្រ​ទេ​សាងសង់​អគារ​ការិយាល័យ​បន្ថែមទៀត ដើម្បី​ដើរ​អោយទាន់​កំណើន​សេដ្ឋ​កិ​ខ្ច​ពិភពលោក ដោយ​ក្នុងនោះ​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​វិ​និ​គិ​នប​រទេស បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ភាគខាងត្បូង​នៃ​ប្រទេស។

ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​ឡាវ បាន​រីកចម្រើន​ក្នុង​រង្វង់៨ភាគរយ​អស់​រយៈពេល៥ឆ្នាំ​មកហើយ។ វិនិយោគិន​បរទេសសំខាន់ៗ នៅក្នុង​ប្រទេស​ឡាវ​មកពី​ប្រទេសជិតខាង ដោយ​ក្នុងនោះ​ប្រទេស​វៀតណាម​មាន​ទំហំ​ពាណិជ្ជកម្ម ៤,៧៧ពាន់​លាន​ដុល្លារ ប្រទេស​ចិន៣,៤៣ពាន់​លាន​ដុល្លារ និង​ប្រទេស​ថៃ២,៨៥ពាន់​លាន​ដុល្លារ។ នៅពេលដែល​ក្រុម​ប្រទេស​ទាំងនេះ បង្កើន​ពាណិជ្ជកម្ម រោងចក្រ និង​វិនិយោគ  កំ​ណើ​តម្រូវកា​រិ យា​ល័យ​ធ្វើការ​ក៏​កើនឡើង​ផងដែរ។

អគារ World Trade Centre ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុម​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ឡាវ ក្នុង​គោលបំណង​ផ្តល់នូវ Gold Office Building ហើយក៏​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អគារ​នេះ ក៏មាន​ផ្សារ​ទំនើប កន្លែង​ស្នាក់នៅ និង សណ្ឋាគារ​លំដាប់​ផ្កាយ៥ផងដែរ។

សហប្រធាន​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Colliers International ផ្តល់​សេវា​អចលនទ្រព្យ​ប្រចាំ​ទីក្រុង​បាងកក លោក Surachet Kongcheep បានអោយដឹងថា ការសាងសង់​អគារ​ការិយាល័យ និងរ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ថ្មី នៅក្នុង​ទីក្រុង​វៀង​ច័ន្ទ មិនមាន​ការរីកចម្រើន​ចាប់តាំងពី ឆ្នាំ ២០១០ រហូតដល់​ឆ្នាំ ២០១២ ទើប​គេ​ឃើញ​មានការ​ចាប់ផ្តើម​មាន​តម្រូវការ​ខ្លះ។ ដូច្នេះ​នៅពេលដែល​សាងសង់​អគា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (World Trade Centre) នេះ​បញ្ចប់ ទើប​មាន​ការិយាល័យ​ធ្វើការ​ដាក់ចូល​ទៅក្នុង​ទីផ្សារ​សារជាថ្មី ព្រោះ​វា​ជា​គម្រោង​ដ៏​ធំ៕

Leave a Reply

Your email address will not be published. Required fields are marked *