News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ាន! រដ្ឋាភិបាល​ម៉ាឡេស៊ី ចាប់ផ្ដើម​គិតគូ​ពី​ការសាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន

ភ្នំពេញ៖ រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​អាជ្ញាធរ​លំនៅដ្ឋាន​បាន​សន្យា​យ៉ាង​មុត​មុំ​ា និង​បានធ្វើ​យុទ្ធនាការ​ក្នុង​ការសាងសង់​លំនៅដ្ឋាន​ដែល​តម្លៃ​សមរម្យ​ជូន​ដល់​ប្រព​រល​ដ្ឋ​អោយ​គ្រប់​តម្រូវការ​ចំនួន ១លាន​ខ្នង​ផ្ទះ​ក្នុង​រយៈពេល ១០ ឆ្នាំ។

លោកស្រី Zuraida Kamaruddin អជ្ញាធរ​លំនៅដ្ឋាន​រប​ស់​ប្រទេស​ម៉ាឡេស៊ី បានអោយដឹងថា អាជ្ញាធរ​បានធ្វើ​ការសិក្សា និង​វាយតម្លៃ​រួចរាល់​ហើយ​ទៅលើ​ការអភិវឌ្ឍន៍​នៃ​គម្រោង​លំនៅដ្ឋាន​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អភិវឌ្ឍ និង​សាងសង​របស់​ឯកជន កាលពីពេល​ថ្មី​នេះ ជាមួយនឹង​គោលដៅ​សាងសង់​អោយបាន​ចំនួន ១០ ម៉ឺន​លំនៅដ្ឋាន​នៅក្នុង​រយៈពេល​មួយឆ្នាំ ។

លោកស្រី​បន្តថា យុ​ទ្ធា​នា​ការសាងសង់​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​នេះ ស្របទៅនឹង​ការសន្យា​របស់​គណបក្ស​កាន់អំណាច​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​បានធ្វើ​ការសន្យា​កាលពី​យុទ្ធនា​ឃោសនាបោះឆ្នោត​ថ្នាក់ជាតិ​កាលពី​កន្លងទៅនេះ។

បើតាម​ការចុះផ្សាយ​សារព័ត៌មាន Malay Mail ដោយបាន​ស្រង​សំដី​របស់​លោកស្រី Kamaruddin អោយដឹងថា  រដ្ឋាភិបាល​បាន​នឹង​កំពុង​សាង​ប្រព័ន្ធ​ទិន្ន័យ​ដ៏​ធំ​មួយ ដែល​អាច​ទទួលបាន​ទិដ្ឋភាព​ទូទៅ និង​ការ​ព្យាករ​អំពី​តម្រូវការ​លំនៅដ្ឋាន​រប​ស់​ម៉ាឡេស៊ី និង​ដើម្បី​វាយតម្លៃ​អោយបាន​ត្រឹមត្រូវ​ជាង​មុននឹង​អាច​កំណត់​បាន​នូវ​តម្រូវការ​លំនៅដ្ឋាន​នាពេល​អនាគត។

លោកស្រី​បន្តទៀតថា​ប្រព័ន្ធ​ទិន្នន័យ​នេះ នឹង​កំណត់​ទីផ្សារ​ក្នុងស្ថានភាព​ការផ្គត់ផ្គង់​លើស​តម្រូវការ​ជាមួយនឹង​តម្លៃ​លំនៅដ្ឋាន​មិន​ស្មើរ​ជាមួយ​ប្រភេទ​ប្រាក់ចំណូល និង មិនមែនជា​ទីកន្លែង​យុទ្ធសាស្ត្រ។ ប្រការនេះ មិន​ដូច​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ឡើយ ដែលមាន​លំនៅដ្ឋាន​ច្រើន ជាង​អ្នកទិញ ជាមួយនឹង​ប្រភេទ​លំនៅដ្ឋាន និង​ទីតាំង​មិន​សមរម្យ​ថែមទៀត៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *