News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ាន! ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​វៀតណាម​កា​ន់​តែ​រីកចម្រើន

ភ្នំពេញ៖ ប្រទេស​វៀតណាម​កំពុង​ក្លាយ ជា​កន្លែង​ទាក់ទាញ​សម្រាប់​ការធ្វើ​ជំនួញ និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ  ដោយសារតែ​តម្រូវការ​លំនៅដ្ឋាន តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ សួន​ឧស្សាហកម្ម ផ្សារ​ទំនើប និង​អចលនទ្រព្យ​ទេសចរណ៍​កើនឡើង​ខ្ពស់។

លោក Pham Hong Ha រដ្ឋមន្ត្រី​សំណង់​នៃ​ប្រទេស​វៀតណាម​ថ្លែង​នៅក្នុង​កម្មវិធី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ​នៅក្នុង​ទីក្រុង​ហាន់​ណូយ​កាលពីពេលថ្មីៗនេះ​ថា កំណើន​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​វៀតណាម ក្នុង​រយៈពេលថ្មីៗនេះ គឺមាន​ការរីកចម្រើន​យ៉ាង​លឿន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហើយ​តម្រូវការ​លំនៅដ្ឋាន​នៅតែមាន​ការកើនឡើង។

លោក​និយាយថា “ទីផ្សារ​អចលនទ្រព្យ បានរួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​ហិរញ្ញវត្ថុ សុវត្ថិភាព ពលកម្ម និង​ទីផ្សារ​សេវាកម្ម និង​ឧស្សាហក្ម​ផ្សេងទៀត ដូចជា​សម្ភារៈ​សាងសង់ និង​សំណង់​ជាដើម។

លោក​បន្តថា “រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​យ៉ាងសំខាន់ និង​ផ្តល់នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ការធ្វើ​ជំនួញ​របស់​វិនិយោគ​បរទេស និង​ក្នុងស្រុក ក្នុង​ទីផ្សារ​អចលនទ្រព្យ​អោយមាន​ភាពងាយស្រួល។

យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​វិនិយោគ​ផ្ទាល់​ពី​បរទេស (Foreign Direct Investment Agency) បាន​ឲ្យ​ដឹងថា លំហូ​ទុន​វិយោគ​បរទេស​ចូលទៅក្នុង​ប្រទេស​វៀតណាម​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០១៨ លើ​វិស័យ​អចលនទ្រព្យ​មាន​ចំនួន៥,៥៤ ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង២៧,៣ភាគរយ។ វិស័យ​ចលនទ្រព្យ​នេះ​គឺជា​វិស័យ​ទី២ ដែលមាន​ការទាក់ទាញ​បំផុត​ពី​វិ​និ​គិ​ន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក បន្ទាប់ពី​វិស័យ​រោងចក្រ​ឧស្សាហកម្ម។

វិ​និ​គិ​ន​បរទេស​យល់ឃើញថា ទីផ្សារ​ចលនទ្រព្យ​ក្នុង​ប្រ​ទស​វៀតណាម មាន​តម្រូវការ​លឿន​ជាងពេលណាៗទាំងអស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ហេតុផល​តម្រូវ​ការកើនឡើង​នៃ​អ្នកមាន​ចំណូល​មធ្យម៕

Leave a Reply

Your email address will not be published. Required fields are marked *