News

Check out real estate news updates

ស្វែងយល់​ពី​អាស៊ាន! តើ​ប្រទេស​ណា​ក្នុង​តំបន់​អាស៊ាន​កំពុង​សាងសង់​អាគារ​កប់​ពពក

ភ្នំពេញ៖ ប្លុក​អាស៊ាន ជា​តំបន់​មាន​សេដ្ឋកិច្ច​រីកចម្រើន​លូតលាស់​លឿន​ជាងគេ​មួយ​ក្នុង​ពិភពលោក ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​ដែលមាន១០ប្រទេស​នេះ​កំពុង​ប្រកួតប្រជែង​គ្នា ក្នុង​ការកសាង​កិត្យានុភាព និង​ឧត្តមភាព​របស់ខ្លួន​តា​មរយៈ​ការសាងសង់​អាគារ​កប់​ពពក​បង្អួត​គ្នា។

យោងតាម​ទិន្ន័យ​អគារ​ខ្ពស់​ពិភពលោក​នៃ​ក្រុមប្រឹក្សា​ស្តីពី អគារ​ខ្ពស់ និង​លំនៅ​ដ្ឋា​ទីប្រជុំជន (Council on Tall Buildings and Urban Habitat) ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ចុងក្រោយ​ស្តីពី​អការ​ខ្ពស់ ការអភិវឌ្ឍន៍​ទីប្រជុំ​ជន និង​ការសាងសង​ប្រកបដោយ​ចីរភាព​នៅ​ជុំវិញ​ពិភពលោក​បានបង្ហាញ​ថា មាន​អគារ​ខ្ពស់កប់ពពក​ចំនួន ១០០ ដែលមាន​រចនាសម្ព័ន្ធ​ខ្ពស់​ជាងគេ​នៅក្នុង​តារាង​របស់ខ្លួន ដោយ​ក្នុងនោះ​អគារ​ខ្ពស់កប់ពពក​ជាច្រើន​បាន​នឹង​កំពុង​សាងសង់ និង​បានស្នើរ​សុំ​សាងសង់​រួចរាល់​នៅក្នុង​តំបន់​អាស៊ាន។

តើ​អគារ​ខ្ពស់​ទាំងនេះ​ស្ថិតនៅក្នុង​ប្រទេស​ណាខ្លះ?

១/ អគារ TRADEWINDS SQUARE TOWER A

អគារ TRADEWINDS SQUARE TOWER A មាន​កំពស់ ៧៧៥ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ក្នុងប្រទេស​ម៉ាឡេស៊ី ដែល​កំពុង​សាងសង់​នៅ​ចំ​កណ្តាល​នៃ​បេះ​ដូ​ទីក្រុង​កូ​ឡា​ឡាំ​ពួ។ អគារ​នេះ​នឹង​ក្លាយជា​និមិត្តរូប​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​រចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម​សំណង់​ដ៏​ទំនើប​បំផុត របស់​ប្រទេស​ម៉​ឡេ​ស៊ី។

២/ អគារ JAKARTA SIGNATURE TOWER

អគារ JAKARTA SIGNATURE TOWER មាន​កំពស់ ៦៣៨ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​Jakarta ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​គូ​ប្លង់​ដោយ​ក្រុមហ៊ុន Smallwood ក្រុមហ៊ុន Reynoldsក្រុមហ៊ុន Stevward and Stevwart Assoaiction ។ អគារ​នេះ ត្រូវបាន​គេ​រំពឹងថា ជា​អគារ​ខ្ពស់កប់ពពក​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ត្រូវបាន​សាងសង់​នៅក្នុង​ពាណិជ្ជកម្ម​របស់​ទីក្រុង​របស់​ប្រ​ទេ​ម៉ាឡេស៊ី។

៣/ អគារ RAMA IX SUPER TOWER

អគារ RAMA IX SUPER TOWER ជា​អគារ​ខ្ពស់កប់ពពក​មួយ ស្ថិតក្នុង​កំពុង​សាងសង់ ដែលមាន​កំពស់៦១៥ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។ អគារ​នេះ​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​ក្រោយពី​សាងសង​រួច​នៅក្នុង​ប្រទេស​ថៃ​បន្ទាប់​អគារ Mahanakhorn ។

៤/ អគារ THAI BOON ROONG TWIN TOWER

អគារ​ភ្លោះ​THAI BOON ROONG TWIN TOWER នេះ មាន​កំពស់៥៦១ ម៉ែត្រ​ដែល​កំពុង​សាង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា។ អគារ​នេះ​គ្រោង​ចំណាយលុយ​សាងសង់​ប្រហែល២ពាន់​លា​នុដ​ល្លារ។

៥/ អគារ PERTAMINA ENERGY TOWER

អគារ​PERTAMINA ENERGY TOWER នេះ គឺជា​អគារ​ខ្ពស់កប់ពពក​ដែលមាន​កំពស់​ចំនួន៥៣០ ម៉ែត្រ និង​កំពុង​សាងសង់​ស្ថិតនៅក្នុង​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី គ្រោង​នឹង​បញ្ចប់​សាងសង់​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ។

៦/ អគារ LANDMARK 81 

អគារ LANDMARK 81មាន​កំពស់៤៦២ ម៉ែត្រ​កំពុង​សាងសង់​ស្ថិតនៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម។ អគារ​នេះ គឺជា​និមិត្តរូប​នៃ​ការលូតលាស់​នៃ​ស្ថាបត្យកម្ម​របស់​ប្រទេស​វៀតណាម ហើយនឹង​ក្លាយជា​អគារ​ដែល​ប្រើប្រាស់​រួម ដូចជា សណ្ឋាគារ កន្លែង​ស្នាក់នៅ និង បន្ទប់​ការិយាល័យ​ជួល។

៧/ អគារ BANGKOK OBSERVATION TOWER

អគារ BANGKOK OBSERVATION TOWER មាន​កំពស់៤៥៩ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ។ ការសាងសង់​អគារ​នេះ ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អោយមក​ចូល​លេង​កម្សាន្ត​នៅក្នុង​ប្រទេស​ស មិន​ត្រឹមតែ​ប៉ុណ្ណោះ​រចនាបទ​នៃ​អគារ​នេះ ជា​និមិត្តរូប​នៃ​អតិ​ត​ព្រះមហា​ក្ស​ត្ស Bhumibol Adulydej ក្នុងចំណោម​អាគារ​ផ្សេងទៀត៕

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *