News

Check out real estate news updates

ស្វែងយល់ពី សិទ្ធកាន់កាប់ដីធ្លីនៅកម្ពុជា ដែលរាល់ម្ចាស់ដីត្រូវតែដឹង

ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ហើយសម្រាប់ប្រជាកសិករ រស់នៅតំបន់ ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាម អស់ជាច្រើន ទសវត្សរ៍។

អ្វីដែលពិសេសនោះ យោងតាមសារព័ត៌មាន AKP បានឲ្យដឹងពីការបែងចែកកម្មសិទ្ធិដីជាបីប្រភេទធំៗដែលយើងត្រូវដឹង៖

  • កម្មសិទ្ធិរដ្ឋ ចែកចេញជាពីរអនុប្រភេទគឺ៖កម្មសិទ្ធិសាធារណៈរបស់រដ្ឋ មានតម្លៃជាប្រយោជន៍សាធារណៈ រួមមានបឹង ភ្នំ ផែ អាកាសយានដ្ឋាន ផ្លូវ សួនច្បារសាធារណៈ សាលារៀន មន្ទីរពេទ្យ តំបន់ការពារ ស្ថានីយ៍ប្រវត្តិសាស្ត្រ និងកម្មសិទ្ធិជាផ្លូវការរបស់ព្រះរាជវង្សានុវង្ស។ដីសាធារណៈរបស់រដ្ឋ មិនអាចទិញដូរ ឬធ្វើសម្បទានដីសេដ្ឋកិច្ច នោះទ ទោះជាកម្មសិទ្ធិទាំងនោះអាចចុះកិច្ចសន្យាជួលបានរហូតដល់១៥ឆ្នាំក៏ដោ។
  • កម្មសិទ្ធិឯកជនរបស់រដ្ឋ ពុំមានតម្លៃជាប្រយោជន៍សាធារណៈដូចបានបរិយាយនៅចំណុចខាងលើឡើយ។កម្មសិទ្ធិនេះអាច លក់ដូរនិងជួល សម្រាប់ពាណិជ្ជកម្មកសិឧស្សាហកម្មខ្នាតធំបាន ដោយរាប់ទាំងការជួលរយៈពេលវែង និងសម្បទានដី ផងដែរ។
  • កម្មសិទ្ធិសមូហភាព ចែកចេញជាពីរអនុប្រភេទគឺ៖កម្មសិទ្ធិវត្តអារាមព្រះពុទ្ធសាសនា៖ ដី និងសំណង់នៅក្នុង និងក្រៅបរិវេណវត្តអារាមព្រះពុទ្ធសាសនា។

កម្មសិទ្ធិសហគមជនជាតិដើមភាគតិច៖ កម្មសិទ្ធិប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់ ការតាំងទីលំនៅ និងការធ្វើកសិកម្មបែប ប្រពៃណី ដោយ សហគមជនជាតិដើមភាគតិច។

គួរជម្រាបផងដែរថា អសន្តិសុខនៃការកាន់កាប់ដីធ្លីត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះនៅលើកម្មសិទ្ធិ ហើយគ្រួសារដែល មានចំណូលទាប ជា ច្រើន រស់នៅលើដីដែលមិនមានការកត់ត្រាកម្មសិទ្ធិកាន់កាប់នៅក្នុងប្រព័ន្ធចុះបញ្ជីដីថ្នាក់ជាតិនោះទេ។ យោងតាមច្បាប់ មានតែអ្នកកាន់ កាប់ ស្របច្បាប់ប៉ុណ្ណោះដែលមានសិទ្ធិក្លាយជាម្ចាស់កម្មសិទ្ធិ ខណៈគ្រួសារជាច្រើន ដែលកាន់ កាប់ដីដោយ ខុសច្បាប់មិនទទួលបាននោះទេ។

More information visit: https://www.business-cambodia.com/public/article/learn-about-land-tenure-in-cambodia-that-every-landowner-must-know

Leave a Reply

Your email address will not be published. Required fields are marked *