News

Check out real estate news updates

ស្វែងយល់ពីអាស៊ី! មហាយក្សចិនកំពុងសាងសង់អគារកប់ពពកកំពស់៥៦៨ម៉ែត្រ មួយទៀតហើយ

ភ្នំពេញ : មហាយក្សចិនកំពុងតែបង្ហាញពីមហាអំណាចសេដ្ឋកិច្ចរបស់ខ្លួន ក្នុងការសាងសង់ ខ្ពស់កប់ពពកជាច្រើនអគារនៅតាមបណ្តាលខេត្តក្រុងសំខាន់ៗ ដើម្បីបង្អួតពិភពលោក ដោយប្រទេសមួយបាននឹងកំពុងសាងសង់ អគារអគាពាណិជ្ជកម្មអន្តរជាតិខ្ពស់កប់ពពក់មួយទៀតនៅក្នុងខេត្តShenyang នាទីក្រុង Liaoning ឈ្មោះថា Baoneng Sheyang Global Financial Center ។

មជ្ឈមណ្ឌលពាណិជ្ជកម្មកំពុងសាងសង់នេះ មានកំពស់រហូតដល់៥៦៨ម៉ែត្រដែលនឹងប្រើប្រាស់សម្រាប់ជាការិយាល័យ និងផ្សារទំនើប។
អគារខ្ពស់កប់ពពកមួយនេះ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៤ ហើយគ្រោ​ង​នឹងបញ្ចប់នៅក្នុង២០២០។ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ កំពុងសាងសង់នៅលើទំហំដី ៥៩ ហិកតា នៅក្នុងតំបន់មានសេដ្ឋកិច្ចលូតលាស់ខ្លាំង ឈ្មោះថា Golden Corrido ។
អគារនេះនៅជាប់នឹងឧទ្យាន Youth Park និងភាគខាងកើតនៃទន្លេ Nanyun ។ នៅម្តុំនេះ ក៏មានអគារខ្ពស់កប់ពពកចំនួន២ផ្សេងទៀត ដែលអគារនីមួយៗមានកម្ពស់ប្រហែល ២០០ ម៉ែត្រ ដែលសម្រាប់ស្នាក់នៅបែបទាន់សម័យ និងផ្សារទំនើបមានលក់សម្ភារៈប្រេនៗជាច្រើនប្រភេទ។

បើតាមការអោយដឹងពីស្ថាបត្យករសាងសង់អាគារនេះបានបញ្ជាក់ថា សំណង់អគា​រនេះ ត្រូវបានគេរចនាប្លង់ឡើង ដើម្បីជានិមិត្តរូបនៃខេត្តShanyang ព្រមទាំងរចនាបែបបទតាមរជ្ជកាលស្តេចQing នៅតាមច្រកចូលផងដែរ។
អគារដែលមាន១១៤ ជាន់នេះគូរប្លង់ដោយក្រុមហ៊ុនAtkins ព្រមទាំងវិស្វកម្ម​សំណង់ ដោយក្រុហ៊ុនRBS និងShenzen General Institute។
ក្រុមហ៊ុនBaoneng Groupជាអ្នកវិនិយោគសាងសង់អាគារនេះ និងសាងសង់ដោយក្រុមហ៊ុន China Construction Third Engineering Bureau Corp ។ តែយ៉ាងណាក៏ដោយការចំណាយសម្រាប់ការសាងសង់អគារនេះ មិនត្រូវបានគេបង្ហាញនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *