News

Check out real estate news updates

ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី២២ ខែមិថុនាខាងមុខនេះ!

(ភ្នំពេញ)៖ ស្ពានអាកាសថ្មើរជើងនាងគង្ហីង ជិតស្តាតអូឡាំពិក នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះបើយោងតាម Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

តាមរយៈ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះហើយ»

សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។

ស្ពាននេះ សាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះ ត្រូវបានចាក់សសរស្ពានចំនួន៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាព ដល់អ្នកថ្មើរជើងផងដែរ៕

Source From: http://www.freshnewsasia.com/index.php/en/localnews/124675-2019-06-12-10-05-01.html

Leave a Reply

Your email address will not be published. Required fields are marked *