News

Check out real estate news updates

ស្នងការ​៖ សំណង់​និង​វិស័យ​ដទៃទៀត​នៅ​ព្រះសីហនុ រីកចម្រើន តែ​បទល្មើស​កើនឡើង​

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង  លីម អគ្គ​ស្នងការរង​នគរបាលជាតិ  ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម  នៅ​ខេត្ត​ព្រះសីហនុ  បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​បន្ត​និរន្តរភាព​ការងារ  ពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់  រក្សា របៀបរៀបរយ ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ 

ក្នុង​កិច្ចប្រជុំ​នោះ លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ បានបង្ហាញ​របាយការណ៍​ថា ស្ថានភាព​ខេត្ត​ព្រះសីហនុ មានការ​វិនិយោគ​ច្រើន​ពី​ជន​ជាតិចិន ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ មានការ រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ  ដូចជា កាស៊ីណូ  សណ្ឋាគារ  ផ្ទះសំណាក់  ភោជនីយដ្ឋាន  ព្រមទាំង មុខរបរ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ភាគច្រើន គ្រប់គ្រង ដោយ​ជនជាតិ​ចិន​។
​លោក ជួន ណា​រិន្ទ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ កំពុងតែ​រីកលូតលាស់ តែ​បទល្មើស ក៏​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ លោក អះអាងថា បទល្មើស​ព្រហ្មទណ្ឌ ដែល​កើត​មាននៅ​ខេត្ត​ព្រះសីហនុ  មានដូចជា លួច ឆក់ និង​អំពើហិង្សា ជាដើម​។ លោក បកស្រាយ​ថា បទល្មើស​ខាងលើ មិនមែន​សុទ្ធតែ​បង្កឡើង​ដោយ​ជន​ជាតិចិន​ទាំងអស់​នោះទេ ពោលគឺ មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែរ​។
​លោកស្នងការ បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ដូច្នេះ​ថា «​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ខេត្ត​ព្រះសីហនុ  កើតឡើង​ច្រើនជាង​មុន  តែ​កងកម្លាំង​នគរបាល បង្ក្រាប បាន​រហូតដល់ ៩៨​ភាគរយ​»​។​
​បើតាម​របាយការណ៍រ​បស់​លោកស្នងការ សំណង់​អគារ ដែល​កំពុងតែ​លេច​រូបរាង​ឡើង​នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ មានដូចជា សណ្ឋាគារ និង ផ្ទះសំណាក់​ចំនួន​១៥៦​កន្លែង  គ្រប់គ្រង ដោយ​ជនជាតិ​ចិន ចំនួន​១៥០​កន្លែង កាស៊ីណូ​ចំនួន ៦២​កន្លែង  វិនិយោគ​ដោយ​ជនបរទេស ៤៨​កន្លែង ក្លិប​កម្សាន្ត ខារ៉ាអូខេ ចំនួន​៤១​កន្លែង គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ហាង ម៉ា​ហ្សា​ចំនួន​៤៦​កន្លែង គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ភោជនីយដ្ឋាន​ចំនួន​៤៣៦ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​៩៥​ភាគរយ​៕
Source From: https://www.thmeythmey.com/?page=detail&id=79980

Leave a Reply

Your email address will not be published. Required fields are marked *