News

Check out real estate news updates

ស្ថាបត្យកម្ម និងការតុបតែងលំអដ៏ល្អបំផុតរបស់កម្ពុជាបានត្រឡប់មកវិញដោយផ្តោតលើការរស់នៅបែបឆ្លាតវៃ

ពិព័រណ៍ស្ថាបត្យករ និងការតុបតែងលំអកម្ពុជាបានបូកសរុបកម្មវិធីប្រចាំឆ្នាំលើកទី ៤ របស់ខ្លួននៅថ្ងៃសៅរ៍ទី ៨ ខែមិថុនា បន្ទាប់ពីកម្មវិធីរយៈពេល ៣ ថ្ងៃដែលបានប្រមូលផ្តុំអ្នកតាំងពិព័រណ៍ ម៉ាក និងដៃគូក្នុងស្រុកនិងអន្តរជាតិចំនួនជាង ១៨០ មកពីទូទាំង ១៩ ប្រទេស។

ពិព័រណ៍ចម្រុះដែលរៀបចំដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជា (CSA) នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រដ៏ល្បីល្បាញ ក្នុងរាជធានីភ្នំពេញ ដែលរួមមានការប្រកួតប្រជែង ការតាំងពិព័រណ៍ ការទទួលភ្ញៀវ និងសិក្ខាសាលាផ្សេងៗគ្នាជុំវិញប្រធានបទនៃការអនុវត្តដ៏ល្អបំផុតសម្រាប់ស្ថាបត្យករនិងទីក្រុងឆ្លាតវៃ។

បើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ជាមួយនឹងពិធីបើកសម្ពោធដែលមានវាគ្មិនល្បីៗជាច្រើន ស្ថាបត្យករ និងការតុបតែងលំអកម្ពុជា បានស្វាគមអ្នកទស្សនាជាង ៥០០០ នាក់គិតមកដល់ថ្ងៃសៅរ៍។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងសុន្ទរកថាស្វាគមន៍ចាប់ផ្តើមសិក្ខាសាលានៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបន្ទាប់ពីសុន្ទរកថាស្វាគមន៍ពីលោក Sin Sochiet ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) និងលោកChinakit Viphavakit អគ្គនាយកក្រុមហ៊ុនរៀបចំកម្មវិធី ICVeX Co Ltd។

លោក Chinakit បានមានប្រសាសន៍ថា៖ «បន្ទាប់ពីទទួលបានការជោគជ័យពីពិព័រណ៍មុនរួចមក យើងមានសេចក្តីរីករាយណាស់ដែលបានវិលត្រឡប់មកនៅឆ្នាំទី ៤ ជាមួយនឹងប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅប្រសើរជាងមុន» ហើយបានបន្ថែមទៀតថា «យើងជឿជាក់ថា វាមានសារៈសំខាន់សម្រាប់មនុស្ស ក្នុងការមានអារម្មណ៍ស្រួលនៅក្នុងផ្ទះ និងនៅក្នុងការិយាល័យ ហើយរស់នៅ និងធ្វើការនៅក្នុងបរិយាកាសល្អ»។

ពិធីបើកសម្ពោធត្រូវបានបន្តធ្វើឡើងនៅពេលរសៀល ដោយការប្រកួតការរចនារបស់និស្សិតនៃសមាគមស្ថាបត្យករកម្ពុជា ដែលបានស្វាគមក្រុមអ្នករចនាចំនួន ៦ រូប ដើម្បីដាក់បទបង្ហាញលើប្រធានបទ «ទីក្រុងនិងជីវិត» ដែលត្រូវបានវិនិច្ឆ័យដោយ ក្រុមអ្នកជំនាញនៃឧស្សាហកម្ម។អ្នកទទួលជ័យលាភីត្រូវបានទទួលស្គាល់ និងទទួលបានរង្វាន់ក្នុងកម្មវិធីធុរកិច្ចពេលរសៀលដែលចែកជូនដោយអ្នកតំណាងរបស់អ្នកឧបត្ថម្ភ Kohler និងសមាគមស្ថាបត្យករកម្ពុជា។

ទីក្រុងឆ្លាតវៃនិងការរចនាដ៏ឆ្លាតវៃ បានគ្របដណ្តប់របៀបវារៈនៃកម្មវិធីនៅថ្ងៃទី ២ និងទី ៣ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។ វាគ្មិនដែលមានឈ្មោះល្បីនិងអ្នកតំណាងសហឧបត្ថម្ភពីក្រុមហ៊ុន Jotun, Formica និង L & E បានផ្តល់ជំនាញរបស់ពួកគេនៅក្នុងសិក្ខាសាលារយៈពេល ១ ម៉ោង ដែលមានគោលបំណងក្នុងការអប់រំ និងផ្តល់ព័ត៌មានដល់ទស្សនិកជនជាអ្នកជំនាញនិងអ្នកប្រើប្រាស់។ កម្មវិធីថ្ងៃទី ៣ បានបញ្ចប់ដោយសិក្ខាសាលារយៈពេល ២ ម៉ោង ដែលមានចំណងជើងថា «ស្ថាបត្យកម្មឆ្លាតវៃបង្កើតទីក្រុងឆ្លាតវៃ» ដែលរៀបចំដោយសមាគមស្ថាបត្យករកម្ពុជា ។

ពិព័រណ៍ស្ថាបត្យករ និងការតុបតែងលំអកម្ពុជា ត្រូវបានគាំទ្រជាផ្លូវការដោយ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។ ក្រៅពីអ្នកឧបត្ថម្ភផ្លូវការខាងលើ ការតាំងពិព័រណ៍នេះ ក៏មានមោទនភាពផងដែរដែលត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនល្បីៗ ជាច្រើនដូចជា Jotun អ្នកឧបត្ថម្ភការតុបតែង Architect’19 K Supply L & E TOA Construction Brandex Directory ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ  Digital Pages, និងSoutheast Asia Globe។

More information visit: https://www.construction-property.com/khread-news-1921/

Leave a Reply

Your email address will not be published. Required fields are marked *