News

Check out real estate news updates

ស្ថានីយ​រថភ្លើង​ភ្នំពេញ នឹង​ប្រែ​មុខមាត់​ថ្មី

ស្ថានីយរថភ្លើង​​ភ្នំពេញ នឹង​ត្រូវ​ជួសជុល​កែប្រែទៅ​ជា​អគារ​ពាណិជ្ជកម្ម Royal Train Square ដោយ​ការ​បណ្តាក់ទុន​របស់​អ្នកវិនិយោគ​មកពី​សហរដ្ឋ​អាមេរិក។

អគារ​នេះ​នឹង​មាន​ទំហំ​​​​​ចំនួន ​៣០០០​ម៉ែត្រ​កា​រ៉េ សម្រាប់​ការ​សាង​សង់​ធ្វើ​ជា​កន្លែង​ពាណិជ្ជ​កម្ម ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង ​ការ​សាង​សង់​ហាង​ទំនើប​​​​ផ្សេង​ៗ ហាង​កា​ហ្វេភោជនីយ​ដ្ឋានធនា​គារ​​ ទូរATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​​​​ជួល ​​​ធ្វើ​ជា​ការិយា​ល័យ​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍ និង​​​កម្ម​វិធី​ពិណ៌​ផ្សេង​ៗ​។

លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចល​ន​ទ្រព្យ និង​ការ​អភិវឌ្ឍ​ហើយ ​និង​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង​នេះដែល​ត្រូវ​បាន​​គាំទ្រ​ថវិកា ​ដោយ​ក្រុម​អ្នក​បណ្តាក់​ទុន ​មក​ពី​​​អាមេរិកនិង​ដៃគូ​​​សហ​ការ​ មក​ពី​អឺរ៉ុបបាន​ឲ្យ​ដឹង​ថា៖ «ស្ថានីយ​រថ​ភ្លើង​មួយនេះគឺ​ជា​អគារ​បេតិ​កភណ្ឌ​ដែល​ត្រូវ​បាន​​ គេ​ស្គាល់​យ៉ាង​ច្បាស់​មួយនៅ​ភ្នំ​ពេញ ប៉ុន្តែ​បច្ចុប្បន្នមាន​មនុស្ស​ មិន​ច្រើន​ឡើយ​ដែល​ប្រើប្រាស​អគារ​នេះ​។ ជាមួយ​នឹង​គម្រោង​ អភិ​វឌ្ឍ​សាង​សង់​អគារ Royal Train Square យើង​នឹង​ផ្តល់​​ឲ្យ​ប្រជា​​​​ពល​រដ្ឋ​ នានានូវ​កន្លែង​ថ្មីមួយ​ដើម្បី​ជួប​ជុំ​គ្នាញ៉ាំ​អាហារ ​ពេល​ល្ងាច និង​សម្រាក​លំហែរ​ជា​មួយ​​ទិដ្ឋ​ភាព​​ជុំ​វិញ​ខ្លួន​ដ៏ស្រស់​ស្អាត រួម​ជាមួយ​នឹង​ហាង​កា​ហ្វេ ភោជ​នីយ​ដ្ឋាននិងហាង​ជាច្រើន​ទៀត​»​។

ស្ថានីយ​រថ​ភ្លើង​ក្រុង​​ភ្នំ​ពេញ ត្រូវ​បាន​​សាង​សង់​ឡើង ​ដោយ​អាជ្ញាធរ​អាណា​និគម​​បារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈ​​ដែល​ស្ថានីយ​មួយ​នេះ ទើប​តែ​ បាន​បំពេញ​ការ​​សាង​សង់​ ខ្សែផ្លូវ​ដែក​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​បាត់​ដំបង កាល​ពេល​ថ្មី​ៗ​នេះ។

បើ​យោង​ទៅ​តាម​លោក John Guiry ប្រធាន​ក្រុមហ៊ុន Royal Railways  ស្ថានីយ​រថភ្លើង​នេះ​ត្រូវ​បាន ​ជួស​ជុល​ឡើង​វិញ​ កាលពីឆ្នាំ​២០១២ ហើយ​ក្នុង​រយៈ​ពេល ​៥​ឆ្នាំ​ចុងក្រោយ​នេះស្ថានីយ​រថភ្លើង​​​ភ្នំ​ពេញ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន  Royal Railways បាន​ដាក់​ឲ្យ​​ដំណើរជា​ធម្ម​តា​ ឡើង​វិញ​នូវ​សេវា​ធ្វើ​ដំណើរ​ដោយ​រថ​ភ្លើង​ ទៅ​កាន់​ខេត្ត​កំពតព្រះ​សីហ​នុ ពោធិ៍​សាត់និង​ប៉ោយ​ប៉ែតក៏ដូច​ជា​​ សេវា​​ដឹង​ជញ្ជូន​​​ជា​ទៀង​ ទាត់​ទៅ​កាន់​អាកាស​យាន​ដ្ឋាន ​អន្តរ​ជាតិ​ភ្នំ​ពេញ​។

លោក​ Bolls បាន​ប្រាប់​បន្ត​ថា «វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​​ជាមួយ​នឹង ហាង​ជុំ​វិញ​នោះ​ជា​ពិសេស​​ តំបន់​កណ្តាល​​រាង​កា​រ៉េ​ដ៏ស្រស់​ស្អាតនៅ​ពីមុខ ​ស្ថានីយ៍ហើយ​យើង​ជឿជាក់​ថាវា​នឹង​ក្លាយ​ជា​កន្លែង​មួយ​ក្នុង ​ចំណោម​កន្លែង​ដ៏ពេញ ​និយម​បំផុត​ក្នុង​ទីក្រុងនេះដើម្បី​ជួប​​ជុំ​គ្នា និង​ទទួល​ទាន​​អា​ហារ​ពេល ​ល្ងាច​ដ៏ឈ្ងុយ​ឆ្ងាញ់ទិញ​ទំនិញ និង​ជា​កន្លែង​រៀប​ចំ​ ព្រឹត្តិការណ៍ក៏ដូច​ជា​ពិពណ៌​ផ្សេង​ៗ​ដ៏ពិសេស​តែ​មួយ​ ដែល​ផ្ទុយ​គ្នា​ស្រឡះទៅ​នឹង​​រូប​រាង​ដែល​យើង​ធ្លាប់​បាន​ឃើញ​ពីមុន​»​។

គម្រោង​ជួស​ជុល​ឡើង​វិញ ​មាន​ទឹក​ប្រាក់ ​៥​លាន​ដុល្លារ​អាមេរិក​មួយនេះនឹង​ចាប់​ផ្តើម​ដំណើរ​ការ​​ក្នុង​រយៈ​ពេល​ ៣ទៅ​៤​ខែ​​​​ខាង​មុខ​ទៀតស្រប​ពេល ​ដែល​​​ក្រុមហ៊ុន​ជា​អាជីវ​ករ ​ជួល​​​​ជាច្រើននឹង​តម្រង់​ជួរ​គ្នា​ ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ ​អាជី​វកម្ម​នៅ​ហាង​​​ផ្សេង​ៗ​ដែល​ត្រូវ​បាន​រច​នា​​យ៉ាង​ស្រស់​ស្អាត។

លោក​ Bolls បាន​បញ្ជាក់​ថា៖ «យើង​គិត​ទុក​ជា​មុន​រួចជា​ស្រេច​ពី​អត្ថ​ប្រយោជន៍​ដ៏​ពិសេស​ដែល​​បានមក​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ និង​ពិត​ជា​ចង់​ផ្សារ​ភ្ជាប់ក្នុង​ពេល​ឆាប់​ៗនេះ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ជួល​ដ៏សំខាន់​មួយ ដែល​អាច​ធ្វើ​ការ​​ជា​មួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូប​រាង​លើគម្រោង​ដែលកំពុង​បន្ត​​​មួយ​នេះ​»​។

គម្រោង​នេះ​ អនុ​វត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ស្រប​​តាម​​គម្រោង​រយៈ​ពេល​វែង​របស់ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន ដើម្បី​​​ប្រែ​​ក្លាយ​រូប​​រាង​​ស្ថានីយ៍​រថ​ភ្លើង​របស់​កម្ពុជា​ទាំង​ស្រុង និង​ដើម្បី​ផ្តល់​សេវា​ផ្សេង​ៗ​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ដោយ​ផ្លូវ​ដែក​ក្លាយ​ជា​ជម្រើស​​ប្រកប​ដោយ​អត្ថ​​ប្រយោជន៍​មួយ​សម្រាប់​អ្នក​ដំណើរ​​។

លោក Simon Griffiths នា​យក​​ផ្នែក​គ្រប់គ្រងនៅ​ក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួល​ខុស​ត្រូវ​​លើ​ការ​ធ្វើ​ទីផ្សារ​​​​ក្នុង​​គម្រោង​នេះ​​​ទៅ​កាន់​ក្រុម​​ហ៊ុន​ជួល​​សំខាន់​ៗ បាន​បញ្ជាក់​ថា៖ «​ជា​លើក​ទី​១ ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​នេះ ដោយ​រថ​ភ្លើង ស្ថា​នីយ៍នេះ មិន​ធ្លាប់​ផ្តល់​ការ​​ស្វាគមន៍​ជា​ពិសេស​ពីមុន​មក​ឡើយ​។ ជា​មួយនឹង​​​ការ​អភិវឌ្ឍ​ឡើង​វិញ​នេះ យើង​ចង់​ឲ្យភ្ញៀវ​ទាំង​អស់​ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំ​ពេញ និង​ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ ក៏ដូច​ជា​ មើល​ឃើញ​ពី​កម្រិត​​ដែល​​ការ​ជួស​ជ្រុល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និង​​​ផ្តល់​អត្ថ​ប្រយោជន៍​ខ្ពស់ អាច​ធ្វើ​ឡើង ដោយ​ផ្អែក​ទៅលើ​សក្តា​នុ​ពល​របស់​អគារ​​ជា​បេតិ​កភណ្ឌ​ដ៏ស្រស់​​ស្អាត​ជាច្រើនរ​បស់​យើង​​»​៕

Source From: http://kleykley.sabay.com.kh/article/1144102#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *