News

Check out real estate news updates

ស្ថានីយ៍រថភ្លើងសម័យអាណានិគមនឹងប្រែមុខមាត់ថ្មីទៅជាទីតាំងតំបន់ពាណិជ្ជកម្

ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញនឹងក្លាយជាទីតាំងដ៏ទាក់ទាញនៃសកម្មភាពអាជីវកម្ម បន្ទាប់ពីអ្នកវិនិយោគិនបរទេសមកពីសហរដ្ឋអាមេរិក បានប្រកាសប្រែក្លាយស្ថានីយ៍នេះ ទៅជាអគារពាណិជ្ជកម្ម ដែលមានឈ្មោះថា Royal Train Square។

ការប្រកាសរបស់គម្រោងត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដែលអ្នកវិនិយោគអះអាងថា អគារ Royal Train Square នឹងក្លាយជាតំបន់អាជីវកម្ម ដ៏ទាក់ទាញ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរថាមស៍ អគារ Royal Train Square នឹងត្រូវធ្វើការកែលម្អអគារស្ថានីយ៍ដែលកំពុងដំណើរការសម្រាប់អ្នកធ្វើដំណើរតាមរថភ្លើង។

ធ្វើដំណើរកាត់មុខស្ថានីយ៍ររថភ្លើងដែលសាងសង់ឡើងក្នុងសម័យអាណានិគមបារាំង ផ្ទាំងព័ត៌មានគម្រោង Royal Train Square ត្រូវបានលើកឡើង នៅពីលើច្រកចូលក្នុងស្ថានីយ៍រថភ្លើង។

វិនិយោគអស់ទឹកប្រាក់ប្រមាណជា ៥លានដុល្លារអាមេរិក អគារ Royal Train Square នឹងមានភោជនីដ្ឋាន ហាងកាហ្វេ បញ្ជរធនាគារ និងទីតាំងសម្រាប់ជួលធ្វើការិយោល័យ និងកន្លែងតាំងពិព័រណ័កម្មវិធីផ្សេងៗ។

លោក Scott Bolls ប្រធានដឹកនាំគម្រោង បានមានប្រសាសន៍ថា អគាររថភ្លើងសាងសង់ក្នុងសម័យអាណានិគមនេះ នឹងផ្តល់ឲ្យប្រជាពលរដ្ឋ នូវកន្លែងថ្មីមួយ ដើម្បីញាំអាហារពេលល្ងាច និងសម្រាកជាមួយនិងទេសភាពស្រស់ស្អាតនៅជុំវិញ។

ខ្មែរថាមស៍ស្រងសម្តី លោក Scott Bolls ថ្លែងថា៖ «ស្របពេលការលូតលាស់ក្នុងតំបន់សេដ្ឋកិច្ចនៅរាជធានីភ្នំពេញ វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការនាំយកស្ថានីយ៍រថភ្លើងមួយនេះ ទៅកាន់សតវត្សរ៍ទី២១ ក្លាយជាគោលដៅ សម្រាប់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរ ក្នុងការទៅសម្រាកលំហែរក្នុងទីតាំងអាគារ»។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនអាចផ្តល់ព័ត៌មានលម្អិតជុំវិញ ការកែលម្អស្ថានីយ៍រថភ្លើងទៅជាអគារពាណិជ្ជកម្មមួយនេះទេ។

អ្នកនាំពាក្យក្រសួងសាធារណៈការ ឯកឧត្តម វ៉ាស៊ីម សូរិយា ថ្លែងថា៖ «មិនដឹងច្បាស់ជុំវិញរឿងអគារស្ថានីយ៍រថភ្លើងទៅជាMall ហ្នឹងទេ។ វាជាការសម្រេចដោយឯកតោភាគីរបស់ក្រុមហ៊ុនទទួលសម្បទាន ព្រោះថា រដ្ឋាភិបាលបានផ្តល់សម្បទានទៅក្រុមហ៊ុន [Tolls] ចឹងទេរាល់ការសម្រេចចិត្តគឺនៅលើក្រុមហ៊ុន»។

ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways ស្ថានីយ៍រថភ្លើងខាងលើ បានចាប់ផ្តើមដំណើរការឡើងវិញ ដែលមានខ្សែរត់នៃរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីភ្នំពេញទៅទីក្រុងប៉ោយប៉ែត។ ក្រុមហ៊ុន Royal Railways ក៏បានដាក់ឲ្យដំណើរការសេវារថភ្លើង ពីស្ថានីយ៍ទៅអាកាសយានដ្នានអន្តរជាតិភ្នំពេញផងដែរ៕

Source From: https://www.construction-property.com/khread-news-1888/

Leave a Reply

Your email address will not be published. Required fields are marked *