News

Check out real estate news updates

សំណង់១៤កន្លែងនៅព្រះសីហនុនឹង ត្រូវរុះរើជាបន្ទាន់ បន្ទាប់ពីក្រសួងចុះពិនិត្យសំណង់ជាង៥០០

ក្រោយមានការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលបណ្ដាលអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់កាលពីខែមិថុនាកន្លងមកនេះ វាជាមូល ហេតុ ចម្បងដែលធ្វើអោយរដ្ឋាភិបាលចាត់វិធានការ បង្កើតក្រុមគណៈកម្មការដើម្បីត្រួតពិនិត្យលើគុណភាពសំណង់អគារនៅខេត្តមួយនេះយ៉ាងតឹងរឹងបំផុត ខណៈពេល ដែលតំបន់នេះកំពុងតែរីកដុះដាល់នូវសំណង់អគារតូចធំរាប់រយ ។

ដោយឆ្លងកាត់ការសិក្សាត្រួតពិនិត្យរបស់មន្ត្រីរដ្ឋបាលខេត្ត និងក្រុមការងាររបស់គណៈកម្មាធិការត្រួតពិនិត្យសំណង់បានអោយដឹងថាក្នុង ចំណោមអគារចំនួន៥០០ ដែលបានត្រួតពិនិត្យរួចនោះមានអគារចំនួន១៤ដែលត្រូវតែរុះរើជាដាច់ខាត់ ព្រោះសំណង់ទាំងនោះមិនត្រូវតាម បទដ្ឋានបច្ចេកទេសឡើយ ដែលប្រឈមនឹង ហានិភ័យ ខ្លាំងបំផុត​។

គួរបញ្ជាក់ផងដែរថានៅមានសំណង់អគារជាច្រើនទៀតមិនទាន់បានធ្វើការត្រួតពិនិត្យនៅឡើយទេ ហើយវានឹងមានការរុះរើជាបន្តបន្ទាប់ទៀត ប្រសិនបើនៅតែមាន សំណង់ ដែលសាងសង់ដោយគ្មានគុណភាពស្តង់ដាត្រឹមត្រូវទៀតនោះ។

បើតាមការស្រាវជ្រាវកន្លងមកមូលហេតុដែលធ្វើអោយមានបញ្ហាទាំងនេះ គឺបណ្តាលមកពីការអនុវត្តន៍ច្បាប់នៅមានកម្រិត ព្រោះគេឃើញមាន សំណង់មួយចំនួន មិនទាន់មានអាជ្ញាបណ្ណផងក៏បានចាប់ផ្ដើមធ្វើការសាងសង់ទៅហើយ។មួយវិញទៀតគឺការអនុវត្តន៍ច្បាប់មិនទាន់មានប្រសិទ្ធភាពមួយរយភាគរយ ជាក់ស្ដែង អគារកម្ពស់៧ជាន់ដែលបាក់ក្នុងកំឡុងពេលសាងសង់នោះគឺមានការចុះហាមឃាត់ចំនួនពីរលើករួចមកហើយតែមិនបានធ្វើការបញ្ឈប់ឡើយ។

ប៉ុន្តែក្រោយរកឃើញចំណុចខ្វះខាត់លើការសាងសង់នេះលោកគួច ចំរើនដែលជាអភិបាលខេត្តព្រះសីហនុបាន ដាក់វិធានការយ៉ាងក្ដៅគគុកទៅលើ ម្ចាស់គម្រោង អគារ អ្នកម៉ៅការ និងម្ចាស់ការដ្ឋានជាដើមអោយចូលរួមគោរពច្បាប់ទាំងអស់គ្នាជាដាច់ខាត់ បើមិនដូច្នោះទេលោក នឹងធ្វើការអនុវត្តន៍ ទៅតាមផ្លូវច្បាប់ ដែលបាន កំណត់។

ក្រោយការចាត់ត្រួតពិនិត្យនិងចាត់វិធានការទាំងនេះយើងជឿជាក់ថាសំណង់អគារនិងមានការសាងសង់តាមបច្ចេកទេស ត្រឹមត្រូវនិង មិនមានការ បាក់ស្រុតបែបនេះតទៅទឿតទេ ។

More information visit: https://www.business-cambodia.com/public/article/14-building-in-sihanoukville-will-be-demolished-after-the-ministry-check-500

Leave a Reply

Your email address will not be published. Required fields are marked *