News

Check out real estate news updates

សួន​កំសាន្ត​តម្លៃ ៦០លាន​ដុល្លារ​របស់ ប៉េង ហួត នឹង​បើក​ដំណើរការនៅ​ឆ្នាំ២០១៩

ភ្នំពេញ៖ ជាមួយ​គោលដៅ​ប្រកបដោយ​ម​ហិ​ច្ច​តា និង​ធ្វើ​ឲ្យ​បុរី​របស់ខ្លួន​កាន់តែ​មាន​ភាព​ទាក់ទាញ ក្រុមហ៊ុន​បុរី​ប៉េង ហួត​បានសម្រេច​បោះទុន៦០លាន​ដុល្លារ ដើម្បី​បង្កើត​សួន​កំសាន្ត​លំដាប់​អន្តរជាតិ​មួយ ស្ថិតនៅក្នុង​បុរី​របស់ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ។

អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​លោក​ឧកញ៉ា ថៃ ម៉េង​លី​បាន​ឲ្យ​ដឹង​តាម​អ៊ីម៉េល​កាលពីដើម​សប្តាហ៍​នេះ​ថា គំរោង​អភិវឌ្ឍន៍​នេះ​សួន​កំសាន្ត​លំដាប់ អន្តរជាតិ​នេះ ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី​ជិត៨ហិកតា​ជាមួយនិង​អគារ​សាលប្រជុំ ឬ​សាល​សំរាប់​រៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏។

សួន​កំសាន្ត​នេះ​ត្រូវបាន​រចនា​ឡើង​តាមបែប​អឺរ៉ុប ដែលមាន​សំណង់​អគារ​ពិសេសប្លែកៗ និង​លំអរ​ទៅដោយ​សួន​ដើម​ដើមឈើធំៗ សងខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន និង​មាន​ស្ពានស្អាតៗឆ្លងទន្លេ​ចំនូ​ន​បី ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។ លោក​បាន​បន្តថា ចំពោះ​ការរៀបចំ​តំបន់​ទៀតសោត យើង​បានរៀបចំ​ជា​តំបន់​អឺរ៉ុបផ្សេងៗគ្នា​ចំនួន​ដូចជា តំបន់​ទី១ មាន​អគារ​រចនាបថ​បែប​ប្រទេស​ស្ក​ត់ឡែ​ន និង​អាឡឺម៉ង់​មជ្ឈិមសម័យ។

ចំណែក​តំបន់​ទី២ មាន​អគារ​រចនាបថ​បែប​ហូ​ឡង់ និង​បារាំង​សម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់​ទី៣ មាន​អគារ​រចនាបថ​បែប​អ៊ីតាលី​នៃ​ទន្លេ​វេ​នី​ស និង​តំបន់ផ្សេងៗទៀត។ អាគារនីមួយៗ ស្ថិត​នៅក្បែរ​មាត់ទន្លេ​នេះ នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោ ជនី​យ​ដ្ឋា​ន សម្បូរបែប មាន​អាហារ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនា​អាច​សម្រាកលំហែ និង​ពិសារ​អាហារ​ដ៏​មានឱជារស់​គ្រប់​ប្រភេទ​បាន​នៅទីនេះ។

លោក​ឧកញ៉ា ថៃ ម៉េង​លី បាន​បន្តថា “ដោយ​សារភាព​ច្នៃប្រឌិត​ខ្ពស់ និង​ធ្វើឡើង​ដោយ​វិស្វករ និង​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ បានធ្វើ​ឲ្យ​គំរោង​នេះ​ទទួលបាន​ពាន​ចំនួន​ពីរ គឺ​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌិ​ហ្សា​ញ​សួន​លំហែរ ដែល​ល​ជាងគេ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ឆ្នាំ២០១៦ និង​ពានរង្វាន់​ផ្នែក​អភិវឌ្ឍ​សួន​លំហែរ​ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា ប្រចាំឆ្នាំ២០១៧ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ដែលមាន​ការិយាល័យ​នៅ ប្រទេស​អង់គ្លេស។

លោក​បន្តថា “គំរោង​នេះ​នឹង​បើក​ដំណើរការ​ស្វាគមន៍ អ្នក​ដែល​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាកលំហែរ និង​ញ៉ាំ​អាហារ​ប្រកបដោយ​ផាសុកភាព។ លោក​ឧកញ៉ា​បន្តថា “ក្រុមហ៊ុន​ចាប់​អារ​ម្ម​ណ៏​ក្នុងការ​វិនិយោគ​ឡើង​គឺ​ក្នុង​គោលបំណង ផ្ដល់​ទីកន្លែង​ស្អាត​សំរាប់​លំហែ​កំសាន្ត ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ និង​ជាពិសេស​គឺ​ដើម្បី​ចូល​រូ​ម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ដោយ​នាំមក​នូវ​គំរោង​ថ្មី​ស្អាត ដែល​មិនដែល​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​ពីមុន ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។

ចំពោះ​ការ​ចូលមក​ទស្សនា និង​កំសាន្ត ក្នុង​គំរោង​នេះ​នឹងមិន​តម្រូវ​ឲ្យ​មាន​ការទិញ​សំបុត្រ​ទេ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ ស៊ីវ​លីន​បាន​ថ្លែងថា ការវិនិយោគ​សួន​កំសាន្ត​បែបនេះ​ជាការ​ល្អ ព្រោះ​យើង​អាច​ចាត់ទុក​វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ និង​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​សម្រាប់​រាជធានី​ភ្នំពេញ ដោយសារ​រាជធានី​ភ្នំពេញ​មិនសូវមាន​រមណីយដ្ឋាន​កម្សាន្ត​ឡើយ។

លោកស្រី​បន្តថា “កន្លងមក​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​តែងតែ​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​វិនិយោគ​រមណីយដ្ឋាន​កែច្នៃ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

អ្នកនាង Grace Rachny Fong នាយិកា​គ្រប់គ្រង​ទូទៅ​នៃ Century21 Cambodia បាន​ថ្លែងថា កាលពីពេលថ្មីៗនេះ អ្នកនាង​បាន​នាំ​អ្នក​អភិវឌ្ឍន៍​មកពី​អូស្ត្រាលី​ចូលមក​មើល​បុរី​នេះ ហើយ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​បានរៀបចំ​យ៉ាង​ល្អ​របស់​បុរី​ប៉េង ហួត។ ដូច្នេះ​នៅពេល​ពួកគេ​វិនិយោគ​សួន​កំសាន្ត​បន្ថែម​ក្នុង​បុរី​នេះ នឹងធ្វើ​ឲ្យ​បុរី​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ផាសុខភាព​ក្នុងការ​រ​រស់នៅ​ដល់​អតិថិជន ដែល​បាន​ទិញ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ។

អ្នកនាង​បន្តថា “ការវិនិយោគ​លើ​សួន​កំសាន្ត​នេះ ជា​យុ​ទ្ឋ​សាស្ត្រ​របស់​ម្ចាស់​បុរី​នេះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ ហើយ​ពេលអនាគត​ខ្ញុំ​ជឿថា តម្លៃ​លំនៅដ្ឋាន​ក្នុង​បុរី​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត”៕

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *