News

Check out real estate news updates

សាលា​ក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​វិនិយោគ​ទឹក​ប្រាក់​ ៣៦លានដុល្លារ​ លេី​ហេដ្ឋារចនាសម្ព័ន្ធ​ដេីម្បី​ការពារ​ទឹក​ជំនន់​

ភ្នំពេញ៖ សាលាក្រុង​ភ្នំពេញ​ចាប់ផ្តើមបើកការដ្ឋានសាងសង់ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងទំហំទឹកប្រាក់ ៣៦លានដុល្លាអាមេរិកដែលជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ពិធីបើកការរដ្ឋានសាងសងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *