News

Check out real estate news updates

សហភាពអឺរ៉ុបជំរុញរកដំណោះស្រាយទៅលើបញ្ហាប្រឈមរបស់កម្មការិនីសំណង់

សហភាពអឺរ៉ុបបានសហការជាមួយក្រសួងការងារនិងអង្គភាពពាក់ពន្ធមួយចំនួនដើម្បីចូលរួមរកដំណោះស្រាយបញ្ហាប្រឈមដែលកើតមានឡើ់ងចំពោះកម្មការិនីសំណង់។

កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានរៀបចំសិក្ខាសិលាពិគ្រោះយោបល់ក្រោមប្រធានបទ «កិច្ចសន្ទនាសាមញ្ញរវាងកម្មការិនីសំណង់ និងក្រុមហ៊ុន អ្នកម៉ៅការសំណង់»ប្រព្រឹត្តទៅនៅឯភោជនីយដ្ឋានទន្លេបាសាក់២។

សិក្ខាសិលារយៈពេលកន្លះខាងលើ គឺមានការចូលរួមពីតំណាងក្រសួងការងារ អង្គការ care ក្រុមហ៊ុនសំណង់ ស្ថាប័នរបស់អូស្ត្រាលី Australian Development Cooperation និងកម្មការិនីសរុបទាំងអស់ចំនួនប្រមាណជា ៤០ នាក់។

កម្មវិធីខាងលើគឺមានគោលបំណងផ្តល់ឱកាសដល់កម្មការិនីសំណង់ក្នុងការបង្ហាញអំពីបញ្ហាដែលខ្លួនកំពុងជួបប្រទះក្នុងអំឡុងពេលបំពេញការក្នុងការដ្ឋានសំណង់។

យោងតាមការលើកឡើងរបស់តំណាងកម្មការិនីសំណង់ដែលបានចូលរួមក្នុងកម្មវិធី បញ្ហាចម្បងដែលកម្មការិនីសំណង់កំពុងជួបប្រទះរួមមាន៖ ១) ការផ្តល់ប្រាក់ឈ្នូលមិនស្នើជាមួយនឹងបុរស ២) ការធ្វើការងារដោយមិនមានកិច្ចសន្យាច្បាស់លាស់ ៣) ការមិនទទួលខុសត្រូវនៅពេលមានគ្រោះថ្នាក់ក្នុងកន្លែងធ្វើការពោលគឺកម្មការិនីមិនទទួលបានការផ្តល់សេវាសុខាភិបាលផ្តល់តាមរយៈរបបសន្តិសុខសង្គមជាដើម។

ជាការឆ្លើយតប ក្រសួងការងារនិងតំណាង់ក្រុមហ៊ុនសំណង់ដែលបានចូលរួមបានធ្វើការកត់សម្គាល់ទៅលើបញ្ហាដែលកម្មការិនីបានលើកឡើងហើយបានប្តេជ្ចាចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនៅលក្ខខណ្ឌការងារ សុខភាព និងសុវត្ថិភាពការជូនស្ត្រី។

Source From: http://www.construction-property.com/khread-news-1433/

Leave a Reply

Your email address will not be published. Required fields are marked *