News

Check out real estate news updates

សម្តេច​តេ​ជោ​បង្ហើប​ពី​គំរោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហើប​ពី​គំរោង​ព្រលានយន្តហោះ​ថ្មី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ជាមួយ​កំនើន​ទស​ចរណ៍​កើនឡើង​មិន​នឹង​ស្មាន​ដល់។

សម្តេច​បាន​មានប្រសាសន៍​ក្នុងជំនួប​ជាមួយ​កម្មករ និយោជិត​ប្រមាណ២ម៉ឺន​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី២៨ វិច្ឆិកា​នេះ​ថា ក្នុងជំនួប​ជាមួយ​ក្រុមហ៊ុន​បារាំង ដែល​កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រុមហ៊ុន​នេះ​បានបង្ហាញ​ពី​ការមិន​នឹកស្មាន​ចំពោះ​កំនើន​ទេសចរណ៍​នៅ​កម្ពុជា ហើយ​គាំទ្រ​ដល់​ការបង្កើត​ព្រលានយន្តហោះ​ភ្នំពេញ និង​ព្រលានយន្តហោះ​ក្នុង​ខេត្តសៀមរាប។

សម្តេច​បន្តថា “ជាមួយគ្នានេះ​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ នឹងត្រូវ​ពង្រីក​បន្ថែម ដែល​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ៣លាន​នាក់​នៅ​ថ្ងៃ​ខាងមុខ។

លោក​ពេជ្រ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ព្រលានយន្តហោះ​កងកេង ក្រុងព្រះសីហនុ​នឹងត្រូវ​ពង្រីក​ផ្លូវ​រត់​ប្រវែង១០០០ម៉ែត្រ​ទៀត ដែល​ធ្វើ​ឲ្យ​ព្រលាន​នេះ​មាន​ប្រវែង​ផ្លូវ​រត់ ស្មើនឹង​ព្រលានយន្តហោះ​ភ្នំពេញ​សព្វថ្ងៃ។ លោក​បន្តថា ក្រោយ​ការពង្រីក​ព្រលាន​កងកេង ក្រុងព្រះសីហនុ​នឹង​អាច​ចុះចត​យន្តហោះ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ៤០០នាក់។

លោក​បន្តថា “ជាមួយគ្នានេះ​ក្រុមហ៊ុន​បាន​សិក្សា និង​ធ្លាប់​បានផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​សាងសង់​ព្រលានយន្តហោះ​ក្នុងស្រុក​ចំនួន​បី​ទៀត​ផងដែរ គឺ​នៅ​ខេត្តស្ទឹងត្រែង បាត់ដំបង និង​ខេត្តព្រះវិហារ ប៉ុន្តែ​ការសម្រេចចិត្ត​យ៉ាងណា ជាការ​សម្រេច​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *