News

Check out real estate news updates

សម្តេចហ៊ុន សែន៖ ព្រលានយន្តហោះអន្តរជាតិកងកេងព្រះសីហនុត្រូវពង្រីកឲ្យធំជាងមុន

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការីនៅព្រឹកនេះ ថា ព្រលានយន្តហោះអន្តរជាតិកងកេងនៅខេត្តព្រះសីហនុ និងត្រូវពង្រីកឲ្យកាន់តែធំជាងមុន ដើម្បីពង្រីកវិសាលភាព និងសក្តានុពលរបស់ខ្លួន ដើម្បីទទួលភ្ញៀវទេសចរកាន់តែច្រើនឡើងៗ មកលេងកម្សាន្ត ឲ្យបានចំនួន ៣លាននាក់។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែកំណើនភ្ញៀវទេសចរឆ្នាំនេះ កើនឡើងខ្លាំងលើសការរំពឹងទុក ហើយព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះខេត្តសៀមរាប មិនអាចបំពេញតម្រូវការទាន់បានទេ សម្រាប់កំណើនលឿនរហ័សបែបនេះ​ដូច្នេះព្រលានយន្តហោះអន្តរជាតិកងកេងព្រះសីហនុ ត្រូវតែពង្រីកឲ្យកាន់តែធំជាងមុនទើបបាន។

ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ នឹងពង្រីកខ្សែរត់ដំណាក់កាលទី២ នៅឆ្នាំ២០១៩ខាងមុខនេះ ដើម្បីអនុញ្ញាត្តឲ្យយន្តហោះកាន់តែធំជាងមុនអាចចុះចតបាន។ ដោយពង្រីកផ្លូវរត់ពី២៨០០ម៉ែត្រ ទៅ៣២០០ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យយន្តហោះម៉ាក Airbus777 និងយន្តហោះ​ Boing330 ដែល​ផ្ទុក​អ្នក​ដំណើ​រ​ចន្លោះពី៣០០ ទៅ៣៥០នាក់អាចចុះចតបាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាពេលកន្លងមក។

យោងតាមមន្ត្រីជំនាញដដែល បានឲ្យដឹងថា សម្រាប់ការជួសជុលពង្រីកខ្សែរត់ និងស្ថានីយ៍ទទួលអ្នកដំណើរដំណា​ក់កាលទី១បាន​បញ្ចប់​ហើ​យ ស្របពេលដែលព្រលាន​យន្តហោះនេះកាន់តែមា​នសកម្មភា​ពកាន់តែ​ស​កម្ម ដោយកន្លងមក មានក្រុមហ៊ុនអាកា​សចរណ៍​ក្នុងស្រុក និងអន្តរជាតិចំនួន៥បានហោះហើរជាប្រចាំ។

ជាការពិតណាស់ ដើម្បីបំពេញតម្រូវរបស់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្តពីបណ្តាប្រទេសនានា កាន់តែមានភាពងាយស្រួល ជាពិសេសភ្ញៀវទេសចរចិន ការពង្រីកព្រលានយន្តហោះឲ្យកាន់តែធំ មានសមត្ថភាពឲ្យយន្តហោះធុនធំចុះចតបាន កាន់តែជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗថែមទៀត។

បន្ថែមពីលើនេះ ឯកឧត្តរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថោង ខុន បានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាយើងត្រូវបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវ​ទេសចរក្រៅពីភ្នំពេញ និងសៀមរាប នៅមានតំបន់ឆ្នេរសមុទ្រ ដែលកំពុងធ្វើការអភិវឌ្ឍ ធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ឲ្យបានច្រើន និងមណ្ឌលទេសចរណ៍ធំៗ នៅតាមបណ្តាខេត្តកែប កោះកុង កំពត និងព្រះសីហនុជាដើម។ ហើយនៅឆ្នាំ២០២០កម្ពុជាគ្រោងទទួលភ្ញៀវទេសចរណ៍វៀតណាមឲ្យបាន១លាននាក់ តាមរយៈកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍កម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា ការពង្រីកព្រលានថ្មីបន្ថែមទៀត កាន់តែធ្វើឲ្យព្រលានកងកេងនេះក្លាយជា​ព្រលានយន្តហោះធំមួយនៅក្នុងប្រទេស។  ហើយគម្រោងព្រលានយន្តហោះនេះ ត្រូវបានវិនិយោគដោយក្រុម​ហ៊ុន Tianjing Union Development Group ដែលទំហំទឹកប្រាក់ មិនបានប​ង្ហាញជា​ផ្លូវកា​រនៅ​ឡើ​យ​ទេ៕

Source From: https://business-cambodia.com/2018/11/28/greater-expansion-of-sihanoukville-airport/

Leave a Reply

Your email address will not be published. Required fields are marked *