News

Check out real estate news updates

សម្តេចហ៊ុនសែនថា ក្នុង​មួយ​ខែ​ កម្ពុជា​រក ចំណូល​បាន​៥០០លាន$តែចាយអស់តែ៣០០លាន$ទេ

សម្ដេចហ៊ុនសែនបានថ្លែងក្នុង ​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​-និស្សិត​ សាកល​វិទ្យាល័យ​ ប៊ែល​ធី​ អន្តរជាតិ​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ កាលពី​ព្រឹក​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩​នេះថា ​ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៩នេះ​  ថា ជា​រួម​នៅក្នុង​មួយ​ខែ​ កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​៥០០លាន​ដុល្លារ​ ខណៈ​ដែល​ការ​ចំណាយ​ប្រចាំខែ​អស់​ត្រឹម៣០០លាន​ដុល្លារ​ មានន័យថា​នៅសល់២០០លាន​ដុល្លារ​ សម្រាប់​ធ្វើការ​វិនិយោគ​ដោយខ្លួនឯង​ និង​មិន​ចាំបាច់​ពឹង​អាស្រ័យ​ទៅលើ​បរទេស​ទាំងស្រុង​នោះ​ទេ​។

ជាដំណឹងល្អដ៏វិសេសវិសាលណាស់ សម្រាប់ប្រជាជនកម្ពុជានាខែថ្មីនេះ ព្រោះថាចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធគយ​ និង​រដ្ឋាករ​ មាន​ចំនួន​រហូតដល់​២៣៨៤លាន​ដុល្លារ​ កើន​លើស​ផែនការ​ដែល​បាន​គ្រោងទុក​រហូតដល់​ប្រមាណ១០៥ភាគរយ​ បើធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ហើយប្រភពចំណូលទាំនោះគឺបានមកពីវិស័យសំខាន់ៗដូចជា៖ ប្រេងឥន្ធនៈ​ និង​ថាមពល​ ​យានយន្ត​និង​គ្រឿងចក្រ​គ្រប​ដណ្តប់​ ​ និងទំនិញ​ចម្រុះ​ ជាពិសេសគឺ​គ្រឿង​សំណង់តែម្ដង។

សម្ដេចក៏បានបញ្ជាក់ផងដែរថា ខែ​ខ្លះ​ប្រមូល​បានទំហំទឹកប្រាក់រហូតដល់២៥០លាន​ដុល្លារ​ ហើយ​ខែ​ខ្លះ គឺអាច​ប្រមូល​បាន​ជាង៣០០លាន​ដុល្លារឯណោះ​ ដែល​វា​ជា​សញ្ញា​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ពី​សេដ្ឋកិច្ច​ និង​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។

ទន្ទឹមនិងនោះលោកក៏បានបញ្ជាក់ពីចំណុលនិងចំណាយដែរថា ​ កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​៥០០លាន​ដុល្លារ​ ខណៈ​ដែល​ការ​ចំណាយ​ប្រចាំខែ​​ត្រឹមតែ៣០០លាន​ដុល្លារ​ទេ មានន័យថា​នៅសល់២០០លាន​ដុល្លារ​ សម្រាប់​ធ្វើការ​វិនិយោគ​ដោយខ្លួនឯង​ និង​មិន​ចាំបាច់​ពឹង​អាស្រ័យ​ទៅលើ​បរទេស​ទាំងស្រុង​នោះ​ឡើយ។

លើសពីនេះទៅទៀត សម្ដេចបានបន្ថែមថា​សម្រាប់​ចំណូល​ ដែល​នឹង​ទទួល​បាន​ពី​ដំណក់​ប្រេង​ក្នុង​ពេល​ខាងមុខនេះ​ នឹង​ទុក​សម្រាប់​ប្រើប្រាស់​តែ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដូចជា​ផ្លូវថ្នល់​ និង​ស្ពាន​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។

គយរបញ្ជាក់ផងដែរថា កាលពី​ឆមាស​ទី១​ នៃឆ្នាំនេះ​ ចំណូល​សរុប​មាន​ប្រមាណ​ជាង៥.៩​ ទ្រី​លាន​រៀល​ (ប្រមាណ​ ១,៤៧៥​ លាន​ដុល្លារ​អាមេរិក​) កើនឡើង២៥.៥​ ភាគរយ​ (ប្រមាណ​ ៣០០លាន​ដុល្លារ​អាមេរិក​) ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

More information visit: https://www.business-cambodia.com/public/article/hun-sen-says-cambodia-earns-500-million-a-month-but-only-300-million

Leave a Reply

Your email address will not be published. Required fields are marked *