News

Check out real estate news updates

សម្តេចតេជោហ៊ុនសែន៖ ទីក្រុងភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទែក្រឡាខ្លួនដល់ទៅទ្វេដង

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង នេះបើយោងតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីសម្តេច តេជោ ហ៊ុន សែន។

សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែតុលា ថា ភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទៃក្រឡាខ្លួនទ្វេដង ដែលក្នុងនោះ បញ្ហាសំរាមគឺជារឿងចាំបាច់មួយដែលត្រូវដោះស្រាយស្របតាមការរីកច្រើននេះ។

បញ្ហាសំរាម គឺជាបញ្ហាចម្បងមួយក្នុងទីក្រុងភ្នំពេញ ហើយជាក់ស្តែង កន្លែងមក មានការត្អូញត្អែរ និងការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងសំរាម ហើយរដ្ឋាភិបាលបានឈានទៅធ្វើចំណាត់ការភ្លាមៗ ដោយដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។

សម្តេចថ្លែងថា៖«តែមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ក្រុងភ្នំពេញពីមុននេះ មានតែជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវនេះក្រុងភ្នំពេញរបស់យើងឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េទៅហើយ»។

សម្តេចបញ្ជាក់ថា ក្រោយការដកហូតសិទិ្ធនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងទទួលបានការប៉ះប៉ូវ សមស្រប និងយុត្តិធម៌ ហើយធនធានរូបវន្ត និងធនធានមនុស្សទាំងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពរដ្ឋរយៈពេលបណ្តោះអាសន្ន ដើម្បីធានានិរន្តភាពនៃការសម្អាតទីក្រុង។

គួរបញ្ជាក់ថា ក្រៅពីបញ្ហាសំរាម កន្លងមក សម្តេច តេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ចំណតយានយន្តក៏ជាបញ្ហាចម្បងដែលរាជធានីភ្នំពេញកំពុងជួបប្រទះផងដែរ ស្របពេលដែលទីក្រុងនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងនោះ សម្តេច តេជោ ហ៊ុន សែន ក៏ជំរុញឲ្យមានការបង្កើតចំណតយានយន្តក្រោមដីគឺបន្ថែមទៀត ផងដែរ។

More information visit: https://www.construction-property.com/km/samdech-techo-hun-sen-says-phnom-penh-has-doubled-its-size/

Leave a Reply

Your email address will not be published. Required fields are marked *