News

Check out real estate news updates

សមាគមអ្នកសាងសង់កម្ពុជាព្យាករណ៍ថាឧស្សាហកម្មសំណង់នឹងកើនឡើងជាវិជ្ជមាននៅឆមាសទី២ ឆ្នាំ២០១៨

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានព្យាករណ៍ថា ឧស្សាហកម្មសំណង់នឹងបន្តកើនឡើងនៅឆមាសទី២ ឆ្នាំ២០១៨ ហើយតម្រូវការសម្ភារសំណង់ក៏នឹងកើនឡើងផងដែរ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាកាលពីពេលថ្មីនេះបានបង្ហាញពីការមើលឃើញជាវិជ្ជមានលើការផ្គត់ផ្គង់សម្ភារសំណង់ក្នុងប្រទេសកម្ពុជា។ការលើកឡើងនេះគឺធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយអំពីរបាយការណ៍ប្រចាំឆមាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានបង្ហាញពីទន្និន័យទាក់ទងនឹងការនាំចូលសម្ភារសំណង់ក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំ២០១៨។

លោកបានលើកឡើងថា «តម្រូវការសម្ភារសំណង់នឹងបន្តកើនឡើងនៅឆមាសទី២ ឆ្នាំ ២០១៨ ដោយសារថា វិស័យសំណង់នៅតែរឹងមាំ»។

ម្យ៉ាងវិញទៀត សារព័ត៌មានក្នុងស្រុកមួយបានបង្ហាញថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ កម្ពុជាបាននាំចូលសម្ភារសំណង់ដែលមានតម្លៃជាង ៥០០លានដុល្លារ ដើម្បីផ្គត់ផ្គង់ទីផ្សារសំណង់។

ទោះជាយ៉ាងណា លោកជីវ ស៊ីវផេង ក៏បានព្យាករណ៍បន្ថែមទៀតថា ជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃអាជីវកម្ម និងគម្រោងសំណង់ បានធ្វើឲ្យវិនិយោគិនជាច្រើនងាកមកធ្វើការវិនិយោគលើការផលិតសម្ភារសំណង់នៅក្នុងប្រទេសកម្ពុជាវិញ ដែលនេះជាហេតុផលមួយដើម្បីជួយកាត់បន្ថយបរិមាណផលិតផលនាំចូលពីក្រៅប្រទេស។

Source From: http://www.construction-property.com/khread-news-1432/

Leave a Reply

Your email address will not be published. Required fields are marked *